ប៉ូលីសប៉ុស្តិ មឿងពិស្ណុលោក បានទទួលបណ្ដឹងពីហេតុការណ៍រថយន្តបាត់បង់ជំហរបុកដើមឈើរហូតធ្វើអោយមានភ្លើងឆេះនិងមានអ្នកបាត់បង់ជីវិត លើផ្លូវខ្សែសាយសៀងមឿង លេខ ១២៦ នៅភូមិ ផ្លាយ ឈុំផុន ស្រុក មឿង ខេត្ត ពិស្ណុលោក ទើបរាយការណ៍អោយមេបញ្ជារការគ្រប់លំដាប់ថ្នាក់ ហើយចុះទៅត្រួតពិនិត្យ ព្រមទាំងពេទ្យធ្វើកោសល្យវិច័យ បុគ្គលិកសង្គ្រោះ និងទាក់ទងហៅឡានពន្លត់អគ្គិភ័យចំនួន ៣គ្រឿង ។នៅចំនុចកើតហេតុស្ថិតនៅកណ្ដាលថ្នល់បានប្រទះឃើញឡានម៉ាក Toyota Vios ស្លាកលេខ กล 9707 ពិស្ណុលោក ផ្នែកខាងមុខបានខ្ទេចខ្ទីខូចខាត រហូតធ្វើអោយមានភ្លើងឆេះចេញមកពីម៉ាស៊ីនឆេះរាលដាលពេញឡាន ។ ក្រុមពន្លត់អគ្គិភ័យបានប្រញាប់ចូលទៅបាញ់ទឹកពន្លត់ភ្លើងយូរដល់ទៅជាង ២០នាទី ទើបរលត់អស់ ។តាមរយៈការត្រួតពិនិត្យកៅអីដឹកអ្នកដំណើរក្នុងឡានឃើញថាមានអ្នកស្លាប់ ២នាក់ ជាប្រុស ១នាក់ ស្រី ១នាក់ នៅកៅអីជិតអ្នកបើកមានស្រី ១នាក់ទៀត អង្គុយនៅក្បែរអ្នកបើក សភាពសាកសពត្រូវភ្លើងឆេះពេញរាងកាយរហូតដល់ក្រៀម រហូតដល់ចំណាំមុខមិនបាន ទើបបុគ្គលិកសង្គ្រោះប្រើឧបករណ៍កាត់ទ្វារយកសាកសពចេញអោយពេទ្យធ្វើកោសល្យវិច័យបឋមសិន មុននឹងបញ្ជូនទៅផ្នែកកោសល្យវិច័យនៅមន្ទីរពេទ្យបន្តទៀត ។ប៉ូលីសត្រួតពិនិត្យផ្នែកខាងក្រោយនៃឡានប្រទះឃើញឯកសារភ័ស្តុតាងដែលត្រូវភ្លើងឆេះមិនទាន់អស់ បញ្ជាក់ថាឈ្មោះ កិតទិផាន់ វ៉ាន់សេន អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ ១២២ ក្រុម ៦ ឃុំ វាំងថង ស្រុក វាំងថង ខេត្ត ពិស្ណុលោក ។តាមរយៈការត្រួតពិនិត្យដឹងថា អ្នកស្លាប់មានឈ្មោះ លោកគិតទិផាន់ វ៉ាន់សេន អាយុ ២២ឆ្នាំ ស្នាក់ភូមិ ឃុំខាងលើ ធ្វើការក្នុងតំណែងជា អ្នកគ្រប់គ្រងនៅ Tesco Lotus Express សាខាវត្តចុឡាមណី ស្រុក មឿងពិស្ណុលោក ជាអ្នកបើកបរ ចំណែកអ្នកដំណើរដែលជិះជាមួយឈ្មោះ អ្នកនាង ស៊ិរិម៉ា ផានឈឿង អាយុ ៣៣ឆ្នាំ ស្នាក់នៅភូមិ ឃុំ ដូចអ្នកបើកបរដែរ ជាអ្នកគ្រប់គ្រងនៅ Tesco Lotus Express សាខា បានក្រាង ស្រុក មឿងពិស្ណុលោក ។មុនកើតហេតុ ទាំងពីរនាក់ព្រមជាមួយក្រុមមិត្តភក្ដិបានទៅដើរលេងនៅ ខឿន ខ្វេណយ បំរុងដែន ស្រុក វត្តបូត ខេត្ត ពិស្ណុលោក ហើយពេលល្ងាចបានធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ហើយបាបជួបឧប្បទ្ទវហេតុបុកដើមឈើ ដោយសា្វមីរបស់អ្នកនាង ស៊ិរិម៉ា បានអះអាងថាបុគ្គលនេះជាភរិយារបស់ខ្លួន ចំណែកឡានដែលជួបឧប្បទ្ទវហេតុនោះជារបស់លោកគិតទិផាន់ អ្នកបើកបរ ។ប៉ូលីសសន្និដ្ឋានថា អ្នកបើកបរអាចនឹងបើកឡានមកដោយល្បឿនលឿន ឬអាចនឹងងងុយដេក រហូតធ្វើអោយឡានបាត់បង់ជំហជ្រុលទៅបុកដើមឈើយ៉ាងខ្លាំង ធ្វើអោយមានផ្កាភ្លើងឆេះយ៉ាងឆាប់រហ័ស ទើបត្រូវភ្លើងឆេះរាងកាយទាំងរស់ ។ ចំណែកមូលហេតុពិតប្រាកដនៃឧប្បទ្ទវហេតុនេះស្ថិតនៅក្នុងការស៊ើបអង្កេត និងតាមដានអ្នកដែលពាក់ព័ន្ធមកស៊ើបអង្កេតបន្តទៀត ។ក្រោយមកវេលាម៉ោង 07.00នាទី លោក គ្រឹស្នា អនព្រំ អាយុ ២៤ឆ្នាំ ជាស្វាមីរបស់អ្នកស្រី ស៊ិរីម៉ា ធ្វើដំណើរមកមើលសាកសពនៅមន្ទីរធ្វើកោសល្យវិច័យសាកសពនិងបានអោយដឹងថាអ្នកស្លាប់ពីរនាក់នោះ គឺ លោក គិតទិផាន់ វ៉ាន់សេន អាយុ ២២ឆ្នាំ និងអ្នកនាង ស៊ិរីម៉ា ផានឈឿង អាយុ ៣៣ឆ្នាំ ដែលជាភរិយារបស់ខ្លួន។មុនកើតហេតុបានបបួលគ្នាជាក្រុមជាមួយមិត្តភក្ដិទៅដើរលេងបុណ្យចូលឆ្នាំនៅ ខឿន ខ្វេណយ បំរុងដែន ស្រុក វត្តបូត ពេលយប់ទើបត្រលប់មកវិញ ក៏ជួបប្រទះឧប្បទ្ទវហេតុខាងលើ ពេលខ្លួនឃើញស្លាកលេខឡានតាមសារពត៌មានក្នុងបណ្ដាញសង្គម ទើបចំណាំបានថាជាឡានរបស់មិត្តនិងអ្នកភរិយា ទើបធ្វើដំណើរចូលទៅផ្ដល់ចម្លើយប្រាប់ប៉ូលីស ដើម្បីទាក់ទងទទួលសាកសាពយកទៅធ្វើបុណ្យតាមប្រពៃណី ៕
Monday, April 16, 2018
Home
ពត័មានជាតិ
សូមចូលរួមរំលែកទុក្ខផង !ជិះឡានទៅដើរលេងចូលឆ្នាំនៅតាមខេត្ត ពេលត្រលប់មកវិញ ស្រាប់តែឡានទៅបុកដើមឈើផ្ទុះឆេះស្លាប់ យ៉ាងអាណោចអាធ័ម