អ្នករាំក្នុងវង់តន្រ្តីមួយ !!! បានហៅតាក់ស៊ីជិះទាំងខ្លួនស្រវឹង ដល់ពេលស្វាងឡើងភ្ងាក់ខ្លួនព្រើត នៅក្នុងសណ្ឋាគារទៅវិញ - Welcom to Komsan khmer

Sunday, March 25, 2018

អ្នករាំក្នុងវង់តន្រ្តីមួយ !!! បានហៅតាក់ស៊ីជិះទាំងខ្លួនស្រវឹង ដល់ពេលស្វាងឡើងភ្ងាក់ខ្លួនព្រើត នៅក្នុងសណ្ឋាគារទៅវិញ


អ្នករាំក្នុងវង់តន្រ្តីមួយ !!! បានហៅតាក់ស៊ីជិះទាំងខ្លួនស្រវឹង ដល់ពេលស្វាងឡើងភ្ងាក់ខ្លួនព្រើត នៅក្នុងសណ្ឋាគារទៅវិញ

ថៃ៖កាលពីវេលាម៉ោង 02.30 នាទីយប់ ថ្ងៃទី ២៤ មិនា អ្នកយកពត៌មានរាយការណ៍ថា ប៉ូលីសផ្នែកស៊ើបអង្កេត ប៉ុសិ្តប៉ូលីស ផាក់ហ៊ុនយោធិន បានស៊ើបអង្កេតតាមដានខ្លួនអ្នកបើកឡានតាក់ស៊ី ម៉ាក តូយ៉ូតា ពណ៌ទឹកក្រូច ស្លាកលេខ ថហ 6270 ក្រុងថេបមហានគរ ដែលបង្កហេតុព្យាយាមចាប់រំលោភ អ្នកនាង អ៊ិនអ៊ុថន ឌីប៊ុកខាំ អាយុ ២២ឆ្នាំ ឬហៅថាប្អូន អេន អ្នករាំស្រីប្រចាំក្រុមតន្ត្រីមួយ។

នាយ អឌិរ៉េក ឬហៅថា អា លើតសុប អាយុ ៤១ឆ្នាំ ជាជនចាប់ចោទតាមសាលដីកាលេខ 560/2561 ចុះថ្ងៃទី ២៤ មិនា ពីបទប្រព្រឹត្តអនាចារ ដោយបុគ្គលនោះស្ថិតនៅក្នុងសភាពដែលមិនអាចតបតបាន ។