ខេត្តពោធិ៍សាត់៖ ឃាត់ខ្លួនបុរសវ័យ៥៧ឆ្នាំម្នាក់ ប៉ុនប៉ងរំលោភកូនស្រី ប៊ិសបានសម្រេចនៅលើផ្ទះ នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ជនសង្ស័យត្រូវបានកម្លាំងយកមកសាកសួរឈ្មោះ ពូន ពៅ ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ រស់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិ.ឃុំកើតហេតុខាងលើ ចំណែកក្មេងស្រីជំទង់ជាជនរងគ្រោះឈ្មោះ ជ ផ អាយុ ១៥ឆ្នាំ ។
ស្ត្រីជាម្ដាយបាននិយាយថា មុនកើតហេតុខ្លួន និងកូនប្រុសម្នាក់បានចេញទៅនេសាទត្រី ដោយប្តី និងកូនៗរួមទាំងកូនរងគ្រោះនៅផ្ទះ លុះនៅពេលខ្លួន និងកូនប្រុសវិលត្រឡប់មកពីនេសាទវិញ ឃើញជនសង្ស័យឈ្មោះ ពូន ពៅ កំពុងធ្វើសកម្មភាពមកលើកូនស្រី(ថើប…) ជាប់ជញ្ជាំងក្នុងបរិវេណផ្ទះ គាត់ឃើញបែបនេះ ក៏ស្រែកហៅគេឯងឲ្យជួយ ហើយស្ទុះទៅទាញកូនចេញតែម្តង ។
ជនសង្ស័យឈ្មោះ ពូន ពៅ បានបំភ្លឺដែរថា នៅព្រឹកថ្ងៃដដែលវេលាម៉ោងប្រមាណ៨ ឪពុកក្មេងស្រីឈ្មោះ ជឹម ផល បានអ៊ុំទូកទៅចម្លងគាត់(ពូន ពៅ) យកមកផ្ទះរបស់ខ្លួន(ជឹម ផល) ដើម្បីជួយរុះរើឧបករណ៍នេសាទ(ប) ដោយទិញស្រាមកនាំគ្នាអង្គុយផឹករហូតអស់ស្រាវេលាម៉ោងប្រមាណជាងម៉ោង៩ ឪពុកក្មេងស្រីឈ្មោះ ជឹម ផល បានបើកកាណូតទៅចម្លងគេនៅមាត់ទឹក ខ្លួន(ពូន ពៅ)នៅជាមួយក្មេងស្រី និងក្មេងប៉ុន្មាននាក់ទៀត ហើយខ្លួនក៏បានឲ្យក្មេងស្រីដួស និងលើកបាយយកមកឲ្យហូប គ្រានោះខ្លួន(ពូន ពៅ)បានចាប់កៀកកក្មេងស្រីសុំថើប ស្រាប់តែម្ដាយក្មេងមកទាន់តែម្ដង៕ប្រភព sharemouy