ពេកហើយ! ទាហាន​ស័ក្កិ​៣​ម្នាក់ ធ្វើទារុណ​កម្ម​លើ​សង្សារ​ដោយ​ចង​ដៃ ចង​ជើង ចង.ក និង​បង្ខាំង​ទុក​នៅ​ក្នុង​បន្ទប់ ! - Welcom to Komsan khmer

Sunday, March 25, 2018

ពេកហើយ! ទាហាន​ស័ក្កិ​៣​ម្នាក់ ធ្វើទារុណ​កម្ម​លើ​សង្សារ​ដោយ​ចង​ដៃ ចង​ជើង ចង.ក និង​បង្ខាំង​ទុក​នៅ​ក្នុង​បន្ទប់ !


ភ្នំពេញ៖ កាលពី​យប់​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៨ មន្ត្រី​ពេទ្យ​ទាហានដែល​មាន​ឋាន​ន្តរស័ក្ដិ​ជា​អនុសេនីយ៍​ឯក (ស័ក្តិ៣) ម្នាក់ បាន​ធ្វើ​ទារុណ​កម្ម​ទៅ​លើ​នារី​ជា​សង្សារ​រប​ស់​ខ្លួន ដោយ​បាន​ប្រើ​ប្រាស់​អំពើ​ហិង្សា ដោយ​បាន​យក​ខ្សែ និង​កន្សែង​ចង​ដៃ ចង​ជើង ចងក ព្រម​ទាំងចាក់​សោ​បង្ខាំង​នៅ​ក្នុង​បន្ទប់​ជួល​រួច​រត់​គេច​ខ្លួន​បាត់ បង្ក​កា​រ​ភ្ញាក់​ផ្អើល​ទាំង​យប់ ។
លោក យឹម សារ៉ាន់ អធិការ​នគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យបាន​ប្រាប់​អោយដឹងថា ជន​សង្ស័យ​មា​ន​ឈ្មោះ អឹក សំអាង អាយុ​៣​០ឆ្នាំ មុខបរ ជា​មន្ត្រី​ពេទ្យ​ទាហាន​ពាក់​ស័ក្តិ​៣ ស្នាក់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោ​ម​ចៅ​២ ខណ្ឌពោ​ធិ៍​សែនជ័យ មាន​ស្រុក​កំណើត នៅឃុំ​រាម​អណ្តើក ស្រុក​គិរី​វង្ស ខេត្តតាកែវ ។
ចំណែ​ក​នារីរងគ្រោះ​ឈ្មោះ​ ស.យ អាយុ២១ឆ្នាំ មុខរបរ ក្រុម​ហ៊ុន​មួយ មាន​ស្រុក​កំណើត ស្រុក​ពញឮ ខេត្ត​កណ្តាល ។លោកអធិការបានបន្ដថា នារី​រងគ្រោះ​ត្រូវ​បាន​ម្ចាស់​ផ្ទះ​ជួល​ឃើញ ក៏​បាន​ខល​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​នោះ កម្លាំ​ង​នគរបាល​ប៉ុ​​ស្តិ៍​ចោម​ចៅ​២ ខណ្ឌ​ពោ​ធិ៍​សែន​ជ័យ បា​​ន​ចុះទៅ​ដល់​កន្លែង​កើត​​ហេ​តុ ជួយ​រំដោះ​នា​រីរងគ្រោះ​ទាន់​ពេល​វេលា និង​តាមចាប់​វា​យ​​ខ្នោះ​បុរស​ជនសង្ស័យ​បាន​ភ្លាម​ៗ​ផង​ដែរ ។ជន​សង្ស័យ​ត្រូវ​បាន​នគរបាល យក​ទៅ​សួរ​នាំ​បន្ត​ទៀត ដើម្បីចង់​ដឹង​មូល​ហេ​តុ​ពិត​ប្រាកដ ដែលនាំ​ឲ្យ​មាន​ករណី​នេះ​កើ​ត​ឡើង ៕