ភ្នំពេញ៖ ក្រោយពីឃើញហេតុការណ៍ករណីក្រុមតន្រ្តីសម័យ ដែលត្រូវទៅទទួលរៀបចំ លេងហែរជំនូនព្រឹកបានជួបគ្រោះថ្នាក់ចរាចរណ៍តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានសម្តែងក្តីរន្ធត់យ៉ាងខ្លាំងដោយសារតែធ្លាប់ដឹងឮឃើញហេតុការណ៍បែបនេះជាញឹកញយ។
យ៉ាងណាមិញតារារូបនេះបានសេសេរបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា«(ភ្លេងសម័យ ទទួលបបរព្រឹក) ការដែលប្រញាប់ទៅហែរជំនូនព្រឹក ឃើញតែគ្រោះថ្នាក់រហូត នៅតែមិនរាងចាល លេងបានប៉ុន្មានបទសោះ។
នេះហើយទំលាប់ធ្វើខុសប្រពៃណីខ្មែរការងាររបស់ភ្លេងប្រពៃណីទេលោកព្រះកុំខ្លាចគេមិនជួល»។
ខណៈមហាជនមួយចំនួនបាននិយាយថា «រឿងទទួល បបរព្រឹកនេះ គឺគួរតែខាងភ្លេងចំរៀងបុរាណជាអ្នកលេងទើបត្រូវតាមប្រពៃណី រហូតមានអ្នកជឿថាការដែលធ្វើខុសប្រពៃណីជាហេតុទើបមានគ្រោះថ្នាក់បែបនេះ»។
ជាមួយគ្នានោះអ្នកនាងតបcomment វិញថា«រឿងទទួលបបរព្រឹកនេះកំពុងតែហូរចូលគ្រប់ខេត្តហើយ ហើយខ្ញុំខករោងច្រើនដែរ ព្រោះខ្ញុំអត់លេង»។ប្រភព kompulliker