កុនករ ហើយ សមត្ថកិច្ចកំពុង ប្រមូលវត្ថុតាង ជុំវិញអ្នកបង្កហិង្សា វាយបំផ្លាញរថយន្តនង អ្នកបើកស្ទើរស្លាប់ សួរនាំនិងមានវិធានការ តាមផ្លូវច្បាប់ហើ - Welcom to Komsan khmer

Sunday, March 11, 2018

កុនករ ហើយ សមត្ថកិច្ចកំពុង ប្រមូលវត្ថុតាង ជុំវិញអ្នកបង្កហិង្សា វាយបំផ្លាញរថយន្តនង អ្នកបើកស្ទើរស្លាប់ សួរនាំនិងមានវិធានការ តាមផ្លូវច្បាប់ហើ

ភ្នំពេញ៖ ប្រភពពីសមត្ថកិច្ចបានលួចបង្ហើបឲ្យដឹងថា នៅពេលនេះកំលាំងជំនាញ មួយក្រុមកំពុង ពិនិត្យ មើលវេដអូរ ដែលថតបានពីការវាយ បំផ្លាញ រថយន្ត និង បង្កហឹង្សាលើអ្នកបើក បរ ដោយគ្រាន់តែលឺ ស្រែកតៗគ្នាពី  ពីការបង្កគ្រោះថ្នាក់ចរាច បើកគេច នាំមានអំពើ ហិង្សាទៅលើភាគីរថយន្ត ធ្វើឱ្យរបួសស្ទើរស្លាប់ តើអ្នកណាទទួលខុសត្រូវ។ជនរងគ្រោះជាអ្នកបើករថយន្ត ត្្រូវបានគេស្គាល់ថា លោកបណ្ឌិត ស៊ុយ សារ៉េត សាស្ត្រាចារ្យ   នៅសកលវិទ្យាល័យកម្ពុជា។

សូមរំលឹកថា កាលពី  រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋតាមដេញវាយប៉ុនប៉ងសម្លាប់អ្នកបើកបរ និងវាយកម្ទេចរថយន្តទំនើបមួយគ្រឿង ម៉ាក Gac GSS Super ពាក់ស្លាកលេខ ភ្នំពេញ 2AP 9719 បើកបរដោយបុរស់ម្នាក់មិនស្គាល   ត្រូវបានសាក្សីអះអាងថា បានបើកបុករះតាមផ្លូវពីម្តុំទួលសង្កែ ខណ្ឌទួលសង្កែ បើករត់គេចរហូតដល់ម្តុំពេទ្យលោកសង្ឃ ខណ្ឌទួលគោក ។

តាមសាក្សីបានប្រាប់ឲ្យដឹងថា រថយន្តបង្កហេតុនេះបានបើកបុកគេដំបូងនៅម្តុំវត្តទួលអស់លោក ក្នុងខណ្ឌប្ញស្សីកែវ ហើយបន្តបើករត់គេចតាមផ្លូវរហូតដល់ម្តុំផ្សារធំថ្មី ជិះ២-៣ជុំនៅម្តុំផ្សារថ្មី ហើយបន្តបើករត់គេចតាមផ្លូវម្តុំផ្សារដេប៉ូ ក៏មានបុករះប្រជាពលរដ្ឋតាមផ្លូវផងដែរ ហើយមិនឈប់ក៏បន្តទៅម្តុំក្រោយមន្ទីរពេទ្យលោកសង្ឃ ក៏ត្រូវបានប្រជាពលរដ្ឋជិះម៉ូតូ ជិះម៉ូតជិត២០០គ្រឿង តាមទាន់នៅទីនោះ ហើយក៏បង្កជាអំពើហឹង្សាវាយ  កម្ទេចរថយន្ត និងអ្នកបើកបរ ស្ទើរស្លាប់ស្ទើររស់  ហើយ ក្រោយ មក ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ជួយអន្តរាគមន៍ទាន់ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងលក្ខណៈរងរបួសជាទំងន់។
 
បើតាមព័ត៌មានពីសមត្ថកិច្ចថាមិនមានការបុករះស្លាប់ ២-៣ នាក់នោះទេ មានតែករណីប៉ះម៉ូតូ ១គ្រឿងមិនមានអ្នករបួស ហើយបន្តមកដល់ម្តុំពេទ្យលោកសង្ឃទើបប៉ះម៉ូតូ ១គ្រឿងទៀត ធ្វើឱ្យរបួសអ្នកជិះម៉ូតូម្នាក់ទើបភាគីរថយន្តឈប់ ហើយអ្នកជិះដេញពីក្រោយគ្រាន់តែលឺតៗគ្នា ក៏នាំគ្នាប្រើហិង្សាទៅលើភាគីរថយន្ត ធ្វើឱ្យរបួសស្ទើរស្លាប់ តែម្តង ។ប្រភពដដែលបន្តថា ក្រោយពីមានអំពើហឹង្សា វាយបំផ្លាញ រថយន្ត និងវាយអ្នកបើក រថយន្ត ឱ្យរបួសស្ទើរស្លាប់  ត្រូវបាន កំលាំង ជំនាញ កំពុង បើកការសើបអង្កេត និងស្រាវជ្រាវ រកមុខអ្នកបង្ក និងបំផ្លាញ រថយន្ត និងវាយអ្នកបើក យកមកសាកសួរនិងមានវិធានការ ទៅតាមផ្លូវច្បាប់ ។ពិសេសនោះគឺ អ្នកដែលឡើងធាក់លើដំបូលរថយន្តគេមកសួរនាំ និងអ្នកដែលអះអាងថាខ្លួនជាអ្នកដេញតាមពីក្រោយ ចាប់តាំងពីណុចកើតហេតុដំបូង ។

 ប្រភពច្បាស់ការពីសមត្ថកិច្ចក្រុងបានអោយដឹងថា ពេលនេះសមត្ថកិច្ចកំពុងប្រមូលភស្តុតាង និង វីដេអូ ជនល្មើសដែលប្រើហឹង្សាវាយជនបង្ករគ្រោះថ្នាក់ចរាចរ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីកុំឲ្យអំពើហឹង្សានេះក្លាយទៅជាទំលាប់  ។ជនប្រព្រឹត្តអំពើហឹង្សារនេះត្រូវបានថតជាប់ដោយអ្នកសារព័ត៌មាន ។ជុំវិញករណីនេះដែរ ប្រជាពលរដ្ឋមួយចំនួន ស្វាគមន៏និងគាំទ្រ ចំណាត់ការសមត្ថកិច្ចដើម្បីតាមចាប់ជនល្មើសយកមកផ្ដន្ទាទោសតាមច្បាប់ ។
មិនអាចសុំការបំភ្លឺពីមន្ត្រីជំនាញវបានទេជុំវិញករណីនេះ ថាតើសមត្ថកិច្ចមានវិធានការបែបណាចំពោះអ្នកបង្ក ហឹង្សាលើជនរងគ្រោះនិងរថយន្ត  ។ខាងលើនេះគ្រាន់តែប្រភពប៉ុណ្ណោះ ។