ហ្វីលីពីន៖ គ្រប់គ្នាមានការឆោឡោ បន្ទាប់ពីប្រទះឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ដេកត្រាំទឹកលូយ៉ាងស្តូកស្តឹង ដោយគេស្មានថាបុរសនេះបានស្លាប់ទៅហើយ ទើបនាំគ្នារាយការណ៍ទៅកាន់សមត្ថកិច្ចដើម្បីចុះពិនិត្យនៅទីតាំងកើតហេតុ។
គាត់ត្រូវបានរកឃើញថា ផឹកស្រវឹងជោគជាំកាលពីយប់អធ្រាត ទើបបណ្តាលឲ្យសម្រាន្តលង់លក់ក្នុងប្រឡាយលូយ៉ាងដូច្នេះ។ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនសម្តែងនូវការហួសចិត្ត ដែលគាត់ចេះរកកន្លែងដេកស្រណុកសុខស្រួលឃើញ។
រីឯអ្នកខ្លះវិញបានធ្វើការរិះគន់ក្នុងន័យលេងសើចចំពោះសមត្ថកិច្ច ដែលរំខានដល់ដំណេករបស់គាត់។ អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់បានសរសេរថា៖
«អ្នកកំពុុងរំខានដល់ដំណេកគាត់ហើយ។ គាត់កំពុងព្យាយាម (ដេកក្នុងលូ) ដើម្បីស្វាងស្រាប៉ុណ្ណោះ...តែអ្នកបែរជាទាញគាត់ចេញពីទឹកលូទៅវិញ»៕