រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ មានហេតុការណ៍មួយបានបង្កឱ្យមានការភ្ញាក់ផ្អើលដោយ ស្ត្រីមានផ្ទៃពោះមិនទាន់គ្រប់ខែម្នាក់ ដើរតាមផ្លូូវ បន្លំធ្វើជាឈឺពោះ រកឆ្លងទន្លេ តាមពិតជាល្បិចដើម្បីរកលុយសោះ ដែលកើតឡើង ស្ថិតនៅចំណុចមុខហាងស៊ុបអីុណា ផ្លូវព្រះស៊ីសុវត្តិ សង្កាត់ស្រះចក
ខណ្ឌដូនពេញរាជធានីភ្នំពេញ។តាមប្រភពព័ត៌មានបុគ្គលិកហាងស៊ុបអីុណាបានប្រាប់ឱ្យដឹងថា៖ មុនពេលកើតហេតុពួកគេឃើញនារីរងគ្រោះបានដើរនៅតាមបណ្ដោយផ្លូវខាងលើ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានអាការៈឈឺពោះសម្រាលកូន ពេលនោះពួកគេបានជួយមើល និងសមត្ថកិច្ចមូលដ្ឋានក៏មកដល់ជួយអន្ដរាគមន៍ ដោយលើកដាក់កង់បីយកទៅមណ្ឌលសុខភាពខណ្ឌដូនពេញភ្លាមៗតែម្ដង។
តែរឿងដែលហួសចិត្តគឺនៅពេលទៅដល់មន្ទីរពេទ្យ អ្នកគ្រូពេទ្យបានបញ្ជាក់ប្រាប់ថា ស្ត្រីរូបនេះមិនទាន់គ្រប់ខែត្រូវសម្រាលនៅឡើយទេ ផ្ទុយទៅវិញ ស្ត្រីរូបនោះបែរជាមានកាយវិការដូចមនុស្សមានវិបត្តិ ឬបែកថ្នាំហើយសុំលុយអ្នកនៅជុំវិញដើរចេញពីមន្ទីរពេទ្យយ៉ាងរំភើយតែម្ដង ៕ប្រភព realnewskh