****ប្រទេសថៃ ៖ តំបន់សន្តិសុខរវាងប្រទេសមីយ៉ាន់ម៉ានិងប្រទេសថៃ ប៉ូលិសថៃបានចាប់ខ្លួនបុរសម្នាក់អាយុ ៤៥ឆ្នាំ ពីបទរំលោភសេពសន្ថវៈក្មេងស្រីមីយ៉ាន់ម៉ាអាយុ ០៧ឆ្នាំ បានស្រេច៤ដង។
****ឪពុកម្ដាយក្មេងស្រីនេះបាននិយាយថា កូនស្រីរបស់គាត់មករស់នៅធ្វើជាកម្មករប្រទេសថៃ ដោយកូនគាត់ក៏ធ្វើការដែរក្នុងមួយថ្ងៃបាន ១០០បាត ប៉ុន្មានថ្ងៃនេះ នាងហាក់មិនស្រួលខ្លួនក៏បាននាំនាងទៅពិនិត្យសុខភាព ហើយបានទុកនាងនៅកន្លែងមើលថែក្មេងៗ តែមិននឹកស្មានថា (ដូចយកជៀមទៅដាក់ក្នុងមាត់ខ្លាដូច្នេះទេ ភ្លាមៗឪពុកម្ដាយបានប្ដឹងទៅប៉ូលិសថៃ)។
****ប៉ូលិសបាននិយាយថា ចម្លើយសារភាពរបស់ជនសង្ស័យ រំលោភ៤ដង ទើបធ្វើឲ្យកុមារីនេះមានធ្លាក់ឈាមជាច្រើន។ ប៉ូលិសបន្តថា ការចាប់ខ្លួននេះ បន្ទាប់ពីមានពាក្យបណ្ដឹងពីឪពុកម្ដាយកុមារីរងគ្រោះ៕ប្រភព ៖ realsocialnews