ភ្នំពេញ៖ តារាចម្រៀងមេម៉ាយចាយរាងកំពុងល្បីរន្ទឺនូវបទបែបបែកស្លុយ ពេជ្រ សោភា ឆ្លៀតពេលទំនេរទៅកម្សាន្តបុណ្យភូមិ ធ្វើឲ្យមហាជន និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ទន្ទឹមនោះ ម្ចាស់បទ «បីឆ្កែចូលរាំ» ពេជ្រ សោភា ក៏បានផ្ដល់ជាប្រាក់លើកទឹកចិត្ត ខ្លះៗជូនពួកគាត់ ថែមទាំងបង្ហោះសារផ្ដល់កម្លាំងចិត្ត បន្ថែមថា «បងប្រុសម្នាក់ទោះគាត់ពិការពិតមែន តែស្នាមញញឹមរបស់គាត់ធ្វើអោយខ្ញុំរីករាយណាស់ ពិភពលោកទាំងមូលពេញដោយក្តីស្រលាញ់ បងប្រុសកុំចុះចាញ់ណា»។ទង្វើរបស់នាងត្រូវបានមហាជនទូទៅមានការសាទរ និងសរសើរថា «ជាតារាចម្រៀងមួយរូបដែលមិនចេះប្រកាន់ខ្លួន និងចេះជួយយកអាសារអ្នកក្រក្សត់»។