ខេត្តកំពង់ធំ ៖ ករណីចង.កធ្វើអត្តឃាតខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី០៦ មេសា ស្ថិតនៅក្នុងបន្ទប់ទឹកផ្ទះរបស់ជនរងគ្រោះ ភូមិត្រពាំងវែង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។លោកវរសេនីយ៍ឯក ញ៉ែម ឈុនលី អធិការនគរបានក្រុងស្ទឹងសែនប្រាបានប់ថា ជនរងគ្រោះឈ្មោះ ជឹម សារ៉ុម ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។បើតាមការបំភ្លឺរបស់ស្ត្រីជាប្រពន្ធជនរងគ្រោះបានឱ្យដឹងថា ប្តីរបស់គាត់មានជំងឺប្រចាំកាយអស់រយៈពេលជាង៣ឆ្នាំមកហើយ ព្យាបាលយ៉ាងណាក៏មិនជា ធ្វើការអ្វីក៏មិនកើត ជាហេតុនាំឲ្យគាត់ពិបាកចិត្ត ចេះតែនិយាយថា «ឈឺអីឈឺ មិនចង់រស់នៅនាំលំបាកដល់គេឯងសោះ» ។ ពេលនោះគាត់ក៏មិនបានចាប់ភ្លឹកសោះថា ប្តីគាត់បានសម្រេចចិត្តចង.កសម្លាប់ខ្លួន ដោយយកខ្សែក្រវ៉ាត់ទៅចង.កនឹងដំបូលបន្ទប់ទឹកស្លាប់យ៉ាងដូច្នេះទេ ។ នៅពេលដែលគាត់និយាយរអ៊ូៗនឹកស្មានថា ប្តីគាត់ចេះតែនិយាយៗលេងទេ មិនដឹងថា គាត់គិតខ្លីយ៉ាងនេះសោះ។ក្រោយពីពេលកើតហេតុកម្លាំងប៉ុស្ដិ៍នគរបាល និងកម្លាំងនគរបាលក្រុង បានចុះដល់កន្លែងកើតហេតុ និងពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតចង.កសម្លាប់ខ្លួនប្រាកដមែន ក្រោយមកក៏ប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ដោយ:កោះសន្តិភាព
Sunday, April 8, 2018
Home
ពត័មានជាតិ
ឃើញរអ៊ូៗមិនចាប់អារម្មណ៍!! មិននឹកស្មានថាស្ងាត់ៗ គាត់ធ្វើដូច្នេះក្នុងបន្ទប់សោះ