កាប់ប្រពន្ធស្ទើរតែដាច់កធ្លាក់ពីលើស្មា​ស្លាប់ភ្លាមៗក្នុងថ្លុកឈាម​ ហើយសម្លាប់ខ្លួនឯងតាមក្រោយ ដោយបន្សល់ទុក្ខ… - Welcom to Komsan khmer

Saturday, April 7, 2018

កាប់ប្រពន្ធស្ទើរតែដាច់កធ្លាក់ពីលើស្មា​ស្លាប់ភ្លាមៗក្នុងថ្លុកឈាម​ ហើយសម្លាប់ខ្លួនឯងតាមក្រោយ ដោយបន្សល់ទុក្ខ…

ខេត្តមណ្ឌលគិរី៖​ មានករណីឃាតកម្មដ៏សាហាវមួយបានកើតឡើង ដោយស្ត្រីម្នាក់ត្រូវបាន​ប្តីដែលមានសតិមិនគ្រប់​ យកកាំបិតផ្គាក់​កាប់មកលើប្រពន្ធខ្លួនឯង​​ ស្ទើរតែដាច់កធ្លាក់ពីលើស្មា​ស្លាប់ភ្លាមៗក្នុងថ្លុកឈាម​ ហើយសម្លាប់ខ្លួនឯងតាមក្រោយ ដោយបន្សល់ទុក្ខកូនតូចចំនួន៣នាក់រស់នៅគ្មានទីពឹង​ ។ក្នុងហេតុការណ៍ដ៏សាហាវខាងលើនេះ បានកើតឡើងនៅវេលាម៉ោង០៩និង០០នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្រុមការ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី​។ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា​ ករណីខាងលើបង្កឡើងដោយឈ្មោះ ង្រេីម វីន ភេទប្រុស អាយុ៤៣ ឆ្នាំជនជាតិ ភ្នង លំនៅ បច្ចុប្បន្ន​ ភូមិ ពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង បានប្រើកាំបិតផ្គាក់កាប់ប្រពន្ធឈ្មោះ ក្លេីយ សុកេ អាយុ៤០ ឆ្នាំ ត្រូវបំពង់ករ ១កាំបិត និងត្រូវកញ្ចឹងករ ពីក្រោយ ១ កាំបិត ពេលកំពុងបេះត្រួយស្អំ បណ្តាលអោយស្លាប់នៅក្រោមដើមស្អំ ជិតផ្ទះ។ប្រភពដដែលបានបន្តថា ក្រោយសំលាប់ប្រពន្ធ រួចជនសង្ស័យ បានយកកាំបិតចុងស្រួចអារករធ្វើអត្តឃាខ្លួនឯង ដាច់បំពង់ករបណ្តាលអោយស្លាប់ទន្ទឹមគ្នាជាមួយសាកសពប្រពន្ធនៅកន្លែងកើតហេតុតែម្តង ។សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា មូលហេតុដែលឈានដល់ការសម្លាប់ប្រពន្ធខ្លួនឯងបែបនេះ​គឺ ជនសង្ស័យជាប្តី មានសតិមិនល្អ (ឆ្កួតរយៈពេល៦ ខែហើយ ។ក្នុងករណីនេះ​ កំលាំងជំនាញបានចុះពិត្យកន្លែងកើតហេតុ ស្រាវជ្រាវនិងសាកសួរសាក្សី ចប់សព្វគ្រប់សន្និដ្ឋានថា ៖ ឈ្មោះ ង្រើម វីន ពិតជាកាប់សំលាប់ប្រពន្ធ រួចធ្វើអត្តឃាតខ្លួនឯងប្រាកដមែន និងបានប្រគល់សាកសពអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕