មិនគួរសោះ! ទាស់សម្ដីជាមួយ​កូនស្រី សរសេរបណ្ដាំ រួចបញ្ចប់ជីវិត - Welcom to Komsan khmer

Thursday, April 26, 2018

មិនគួរសោះ! ទាស់សម្ដីជាមួយ​កូនស្រី សរសេរបណ្ដាំ រួចបញ្ចប់ជីវិត

ភ្នំពេញៈ ស្ត្រីវ័យជាង៤០ឆ្នាំម្នាក់ បានសម្រេចចិត្តសម្លាប់ខ្លួនឯង បន្ទាប់ពី​មានរឿងឈ្លោះ​ប្រកែកជាមួយកូនស្រីតិចតួចសោះ។ ករណីអត្តឃាតនេះ កើតឡើង កាលពីវេលាម៉ោងប្រមាណ៧យប់ ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុច ក្នុងផ្ទះល្វែង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ សមត្ថកិច្ច បានឲ្យដឹងថា ស្រ្តីដែលគិតខ្លីខាងលើនេះ ឈ្មោះ លាភ អាយុ៤៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិខាងលើ។សមត្ថកិច្ច បានបន្តទៀតថា មុនពេលកើតហេតុ នៅ​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ជនរងគ្រោះ(សព) បានឈ្លោះប្រកែកគ្នាជាមួយកូនស្រីនៅផ្ទះជួលរបស់កូនស្រីគាត់ ម្តុំពេទ្យព្រះអង្គឌួង លុះរហូតមកដល់ម៉ោង៧យប់នាទី ថ្ងៃខែដដែល គាត់(សព) បានត្រឡប់មកផ្ទះរបស់គាត់វិញ នៅភូមិខាងលើវិញ។ លុះមកដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ក្មួយស្រី ជនរងគ្រោះ បានមកហៅ តែគ្មានអ្នកឆ្លើយ ហើយ​សោទ្វារខ្ទាស់ខាងក្នុង ទើបនាំគ្នាទម្លុះចូល ស្រាប់តែឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយ ដោយឃើញ​បណ្តាំចុងក្រោយទុកឲ្យបងប្អូនមើល។ ក្រោយកើតហេតុ សមត្ថកិច្ចជុំនាញបានចុះទៅធ្វើកោសលវិច័យ ឃើញថា ស្រ្តីរងគ្រោះខាងលើ ពិតជាបានធ្វើអត្តឃាតខ្លួនឯងមែន។ ពិនិត្យចប់ សពត្រូវបានប្រគល់ជូន​ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ប្រភព៖ campost.news