ស្រីស្អាតម្នាក់ មកអង្គុយសុំទានសឹងរាល់ថ្ងៃ គ្រប់គ្នាមិនសូវជាចាប់អារម្មណ៍ ចេះតែដាក់លុយឲ្យ តែដល់ដឹងការពិតចង់ដាច់ផ្ងារ! - Welcom to Komsan khmer

Thursday, February 22, 2018

ស្រីស្អាតម្នាក់ មកអង្គុយសុំទានសឹងរាល់ថ្ងៃ គ្រប់គ្នាមិនសូវជាចាប់អារម្មណ៍ ចេះតែដាក់លុយឲ្យ តែដល់ដឹងការពិតចង់ដាច់ផ្ងារ!

ម៉ាឡេស៊ី៖ នារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ តែងមកអង្គុយសុំទាននៅចិញ្ចើមផ្លូវជារៀងរាល់ថ្ងៃ គ្រប់គ្នាអាណិតចេះតែដាក់លុយ ក្នុងកំប៉ុងជ័រឲ្យនាង ប៉ុន្តែស្រាប់តែរយៈពេល ៦ខែក្រោយមក ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល សឹងស្រឡាំងកាំងតែម្តង។
ជាក់ស្តែង តាមរយៈរូបភាពទាំងនោះ ដែលត្រូវបានគេថតបង្ហោះចែកចាយ គេឃើញនារីវ័យក្មេង និងស្រស់ស្អាតជាអ្នកសុំទានខាងលើនេះ មានវ័យខ្ទង់ប្រហែលជា ២០ឆ្នាំប៉ុណ្ណោះ។
លើសពីនេះ នាងថែមទាំងត្រូវបានគ្រប់គ្នា ដាក់រហស្សនាមឲ្យថា ជាអ្នកសុំទានដែលមានរូបសម្រស់ស្រស់ស្អាតដាច់គេ ប្រចាំប្រទេសម៉ាឡេស៊ីថែមទៀតផង។
នារីវ័យក្មេងសុំទានរូបនេះ ត្រូវបានគេរាយការណ៍ថា តែងតែមកអង្គុយសុំទាននៅចិញ្ចើមផ្លូវ កន្លែងចំណតឡានក្រុង សឹងតែរាល់ថ្ងៃ ក្នុងទីក្រុងកូឡាឡាំពួរ ដើម្បីយកប្រាក់ចិញ្ចឹមជីវិត ខណៈគ្រប់គ្នាក៏មិនបានចាប់អារម្មណ៍ ឬសួរនាំនាង ថានាងជានរណានោះឡើយ។
យ៉ាងណាមិញ បើតាមសេចក្តីរាយការណ៍ ក្រោយរូបភាពអស់ទាំងនេះ ត្រូវបានបែកធ្លាយបង្ហោះចែកចាយលើបណ្តាញសង្គម គេស្គាល់យ៉ាងច្បាស់បានថា នារីសុំទានរូបស្រស់ខាងលើនេះ គឺជានាង Anzalna Nasir ដែលជាតារាសម្តែងស្រីម្នាក់ មានវ័យ៣០ឆ្នាំ ជាហេតុធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយដឹងការពិត។
ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី គេមិនទាន់ដឹងច្បាស់ទេថា មូលហេតុអ្វីបានជាតារាសម្តែងស្រី និងម៉ូដែលរូបនេះ បែរជាទៅធ្លាក់ខ្លួនអង្គុយសុំទានគេយ៉ាងដូច្នេះ ឬអាចគ្រាន់តែជាការថត វីដេអូឃ្លីបសម្តែងមួយ ដើម្បីចង់ដឹងពីប្រតិកម្មរបស់មហាជន ដែលគេហៅថា «Social Experiment» ឬយ៉ាងណានោះទេ។
ស្របពេលដែលអ្នកគាំទ្រនាងជាច្រើន នៅតែបន្តការងឿងឆ្ងល់ និងព្រួយបារម្ភពីនាងយ៉ាងខ្លាំង ដោយមិនដឹងថា នេះជាការពិត ឬគ្រាន់តែជាការសម្តែងរបស់នាង។ ហើយមកទល់ពេលនេះ Anzalna នាងក៏មិនទាន់បានចេញមុខ មកបកស្រាយជុំវិញទៅនឹងករណី រូបភាពបែកធ្លាយខាងលើនេះឡើយ។

គួរឲ្យដឹងផងដែរថា តារាស្រី នាង Anzalna ក៏បានរៀបការមានគ្រួសាររួចហើយដែរ កាលពីកំឡុងឆ្នាំ២០១៦ កន្លងទៅ ៕
ទស្សនារូបភាពខាងក្រោម៖