ក្រោយពីជួបរឿងរ៉ាវបរាជ័យក្នុងជីវិត នាងក៏បោះបង់លេងចូលប្រកួតកីឡា និងបានរៀបអាពាហ៍ពិពាហ៍ មានកូនជាចំណងដៃ។ នាងបានចាប់ផ្តើមធ្វើការជានារីបម្រើការនៅឯបារ និងក្លាយជាជាស្រីពេស្យា (ប្រភេទពេស្យាដោយច្បាប់នៅក្នុងប្រទេសជប៉ុនមិនផ្តល់សេវាផ្លូវភេទ) រហូតដល់ឆ្នាំ២០១៣ នាងក៏បានចាប់ផ្តើមអាជីពជាតារាភាពយន្តអាសអាភាស។
ប៉ុន្តែថ្មីៗនាងក៏មានវ័យ ៣០ឆ្នាំ បែរជាចាប់អារម្មណ៍ក្នុងការជិះស្គីទឹកកកវិញ រហូតដល់នាងសម្រេចចិត្តចូលរួមប្រកួតក្នុងកម្មវិធី All Japan Snowboarding Championships ។ ទោះនៅមុនពេលប្រកួតនាង បានហ្វឹតហាត់ត្រឹមតែរយៈពេល ៤ថ្ងៃក្តី ប៉ុន្តែនាងក៏ទទួលបានមេដាយមាស ដោយយកឈ្នះគូប្រកួតរួមជាមួយនឹងពិន្ទុ ៩០.៧៥។ យ៉ាងណាមិញនាងក៏បានលាឈប់ពីវិស័យភាពយន្តអាសអាភាស និងចង់ឲ្យកូនៗរបស់នាងក្លាយជាអត្តពលិកដូចខ្លួន ជាពិសេសនាងក៏ត្រឡប់ក្នុងការជិះស្គី នឹងចូលរួមប្រកួតព្រឹត្តិការណ៍ Winter Olympics ឆ្នាំ២០២២៕