ក្នុងឱកាសនៃកិច្ចប្រជុំមួយរបស់គណៈកម្មាធិការសហប្រតិបត្តិការបច្ចេកទេស-យោធារបស់រុស្ស៊ីជាមួយបណ្តាប្រទេសក្រៅ លោកពូទីន ថ្លែងថា ការបញ្ជាទិញរបស់បរទេសនូវ
អាវុធ និងឧបករណ៍យោធារុស្ស៊ីពេលនេះមានទំហំទឹកប្រាក់លើសពី៤៥ពាន់លានដុល្លាររួចទៅហើយ ។ បែបនោះមានន័យថា ឧស្សាហកម្មការពាររុស្ស៊ីនឹងមានការបញ្ជាទិញគ្រប់គ្រាន់សម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខទៀត ។
លោកបន្តថា រុស្ស៊ីបានធ្វើកិច្ចសហប្រតិបត្តិការបច្ចេកទេស-យោធាជាមួយប្រទេសកាន់តែច្រើនឡើង ហើយចំនួនដៃគូពេលនេះមានលើសពី១០០ឯណោះ ។
លោកពូទីន គូសបញ្ជាក់ថា រុស្ស៊ីជាអ្នកផ្តល់គ្រឿងសព្វាវុធធំមួយក្នុងចំណោមអ្នកផ្តល់អាវុធធំៗដល់ទីផ្សារគ្រឿងសព្វាវុធពិភពលោកនឹងបន្តពង្រីកយ៉ាងសកម្មកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយគ្រប់ប្រទេសដែលចាប់អារម្មណ៍ ៕