កក្រើងនៅប្រទេសថៃ!!!​​ ឪពុកចិត្តតិរច្ឆាន អារកកូនអាយុ១៣ឆ្នាំ ដេកស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម (មានរូបភាព) - Welcom to Komsan khmer

Tuesday, March 6, 2018

កក្រើងនៅប្រទេសថៃ!!!​​ ឪពុកចិត្តតិរច្ឆាន អារកកូនអាយុ១៣ឆ្នាំ ដេកស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម (មានរូបភាព)

ប្រទេសថៃ៖ កាលពីថ្ងៃទី៥ មីនា ម្សិលមិញនេះ វេលាម៉ោង១រសៀល ប៉ូលិសខេត្តកេតបុរី បានទទួលសេចក្តីរាយការណ៍ថា មានឃាតកម្មមួយ បង្កឡើងដោយ ឪពុកចិត្តតិរច្ឆាន បានអារកកូនខ្លួនឯង ដេកននៀលប្រកាច់ក្នុងថ្លុកឈាម ហើយត្រូវបានអ្នកជិតខាង ប្រទះឃើញដូច្នេះ ក៏បានបញ្ជូនក្មេងរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យ ទាន់ពេលវេលា ។

អ្នកជិតខាងបានប្រាប់សមត្ថកិច្ចថា កូនប្រុសរងគ្រោះ ឈ្មោះ ថា កៃ អាយុ១៣ឆ្នាំ ចំណែកឪពុកតិរច្ឆាន ឈ្មោះសុរិន អាយុ៤២ឆ្នាំ ក្រោយពីបង្កហេតុរួច ជនល្មើសជាឪពុក បាននាំកូនស្រីអាយុ៥ឆ្នាំ ឡើងម៉ូតូជិះរត់ គេចខ្លួនបាត់ស្រមោល ។

ទោះជាយ៉ាងណា គេនៅមិនទាន់ដឹង ពីមូលហេតុច្បាស់លាស់ ដែលបណ្តាលអោយ ឪពុកតិរច្ឆានម្នាក់នេះ លើកដៃអារក សម្លាប់កូនរបស់ខ្លួនឯង យ៉ាងសាហាវ ព្រៃផ្សៃយ៉ាងដូច្នេះឡើយ។ ពេលនេះ ប៉ូលិសកំពុងតាមចាប់ជនល្មើស យកមកផ្តន្ទាទោសតាមច្បាប់ ដោយបានដឹងតំរុយខ្លះៗថា ជនល្មើសបានគេចខ្លួន ទៅរស់នៅភាគខាងត្បូងប្រទេសថៃ ៕