ព្រៃផ្សៃណាស់!! ស្រ្ដីសាច់សខ្ចីម្នាក់ ត្រូវគេសម្លាប់កាត់ខ្លួនជាពីរ ត្រូវគេសង្ស័យថា..(សូមអានបន្ដ) - Welcom to Komsan khmer

Saturday, March 17, 2018

ព្រៃផ្សៃណាស់!! ស្រ្ដីសាច់សខ្ចីម្នាក់ ត្រូវគេសម្លាប់កាត់ខ្លួនជាពីរ ត្រូវគេសង្ស័យថា..(សូមអានបន្ដ)


ថៃ៖ យោងតាមគេហទំព័រក្នុងស្រុករបស់ថៃបានចុះផ្សាយថា មានអំពើរដ៏សាហាវឃោឃៅមួយបានកើតឡើង ករណីរស្រីស្រស់ស្អាត់ម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាត់ជាពីរកំណាត់ ច្រកចូលក្នុងថង់ប្លាស្តិចចោះចោលដូចសត្វធាតុ។
ឥលូវសមត្ថកិច្ចមូលដ្ឋានកំពុងតែតាមប្រមាញ់ចាប់ខ្លួន បន្ទាប់ពីអ្នករត់តុក្នុងហាងបារម្នាក់ត្រូវបានសម្លាប់ ដោយកាត់ជាពីរ កង់ហើយកប់ក្នុងដីដោយឃាតករ។ សាកសពរបស់កញ្ញា Warisara Klinju ត្រូវបានរកឃើញក្នុងស្បោងប្លាស្ទិកនៅក្បែរភូមិមួយក្នុងខេត្ត ខនកេន ភាគឦសានប្រទេសថៃ។

កញ្ញាវ័យ ២៣ឆ្នាំរូបនេះត្រូវបានសម្លាប់មុន នឹង ត្រូវកាត់ជាពីរនៅពាក់កណ្ដាលចង្កេះ។ បន្ទាប់មកឃាតករបានញាត់សាកសពរបស់នាងទៅក្នុងស្បោងចំនួនពីរ។ ក្រុមកសិករបានរកឃើញសាកសពនៅពាក់កណ្ដាលរសៀលមុន នឹង ជូនដំណឹងដល់ប៉ូលិស។ មន្ត្រីប៉ូលិសបាននិយាយថា ពួកគេជឿថាឃាតករមានគំនុំផ្ទាល់ខ្លួនជាមួយ Warisara។

លោកឧត្តមសេនីយ៍ឯក Suan Khamai មកពីស្រុក ខោស្វុនក្វាង បាននិយាយថា “ យើងរំពឹងថាវាជាបញ្ហាផ្ទាល់ខ្លួនទាក់ទិន នឹង រឿងស្នេហា ”។ ឥឡូវមន្ត្រីមានសមត្ថកិច្ចបាន យកសាកសពដើម្បីធ្វើតេស្ត DNA ស្របពេលពួកគេកំពុងស្វែងរកឃាតករ៕