ក្រុមអ្នកជំនាញពស់ បានទទួលសេចក្តីរាយការណ៍មួយថា មានសត្វពស់មួយក្បាលចូលក្នុងបន្ទប់ទឹក ផ្ទះមួយកន្លែងដែលមានលេខ 453/1 ក្នុងទីរួមខេត្ត កាឡាស៊ីន ប្រទេសថៃ ។
ក្រោយពីបានទទួលដំណឹងខាងលើនេះ ក្រុមអ្នកជំនាញចាប់ពស់ បានទៅដល់ផ្ទះកើតហេតុ ដោយបានឃើញ សត្វពស់ខៀវមួយក្បាល កំពុងរំសត្វ តុកែ មួយក្បាលយ៉ាងធំ នៅក្នុងបន្ទប់ទឹក ។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញចាប់ពស់ បានប្រើរយៈពេល ៣០នាទី ទើបអាចចាប់ពស់ខៀវមួយក្បាលនោះបានសម្រេច ។ ក្រោយពីចាប់បានហើយ សត្វពស់មួយក្បាលនោះមិនព្រមដោះលែងសត្វតុកែឡើយ បន្ទាប់មកក្រុមអ្នកជំនាញ បានប្រើឧបករណ៍ ដើម្បីជួយសត្វតុកែនោះ ទើបពស់ព្រមដោះលែង តែទោះជាយ៉ាងណា សត្វតុកែ បានស្លាប់បាត់ទៅហើយ ហើយសត្វពស់ត្រូវបានគេយកទៅលែង ក្នុងព្រៃស្ងាត់ ឆ្ងាយពីផ្ទះប្រជាពលរដ្ឋ ។
តាមការរៀបរាប់របស់ម្ចាស់ផ្ទះបានឱ្យដឹងថា ពេលគាត់ចូលក្នុងបន្ទប់ទឹក គាត់បានឮសំឡេង ដូចជាសត្វកតុកែ តែក្រោយមកស្រាប់តែ ឮសំឡេងម្យ៉ាងគួរឱ្យសង្ស័យ ហើយក៏បានដើរចូលទៅមើល ក៏បានឃើញ សត្វទាំងពីរនោះទៅ និងបានទូរសព្ទហៅអ្នកជំនាញចាប់ពស់តែម្ដង ។
ដោយមានសត្វពស់ និងតុកែ ចូលផ្ទះដូចនេះ អ្នកខ្លះមានជំនឿថា អាចជាមានលាភចូលផ្ទះមិនខាន ខ្លហទៀតគិតទៅរឿងផ្សេង រហូត ត្រូវបានគេយកទៅផ្ទៀងផ្ទាត់ ថ្ងៃ ខែ ដើម្បីចាក់កន្ទុយលេខ ៕