កាលពីថ្ងទី ១៥ ខែមីនា កន្លងទៅថ្មីៗនេះ សមត្ថកិច្ចខេត្តក្រះប៊ី ប្រទេសថៃ បានទទួលរបាយការណ៍មួយថា មានករណីឃាតកម្មមួយ ដែលបណ្ដាលឱ្យយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម នៅចម្ងាយពីមន្ទីរពេទ្យឃុំប្រហែល ១០០ម៉ែត្រ ។
ជនរងគ្រោះមានឈ្មោះ ចាន់ ក្រឹត ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅក្នុងទីរួមខេត្តក្រះប៊ី ស្លាប់ដោយសារក្រុមក្មេងស្ទាវមួយក្រុម បើករថយន្តតាមបាញ់ប្រហារ ។
ក្រោយពីពិនិត្យសាកសពរួច ប៉ូលិសបានរកឃើញស្នាមគ្រាប់កាំភ្លើង ១គ្រាប់ បាញ់ចំស្មាខាងក្រោយ និងមួយគ្រាប់ទៀតបាញ់ចំ សួតខាងឆ្វេង ក្រោយមកទៀតប៉ូលិសក៏បានយកសាកសពទៅពិនិត្យ និងចុះរបាយការណ៍នៅមន្ទីរពេទ្យ មុនពេលបញ្ជូនប្រគល់ឱ្យក្រុមគ្រួសារ ។
ក្រោយពីពិនិត្យសាកសពរួច ប៉ូលិសបានរកឃើញស្នាមគ្រាប់កាំភ្លើង ១គ្រាប់ បាញ់ចំស្មាខាងក្រោយ និងមួយគ្រាប់ទៀតបាញ់ចំ សួតខាងឆ្វេង ក្រោយមកទៀតប៉ូលិសក៏បានយកសាកសពទៅពិនិត្យ និងចុះរបាយការណ៍នៅមន្ទីរពេទ្យ មុនពេលបញ្ជូនប្រគល់ឱ្យក្រុមគ្រួសារ ។
ជាមួយគ្នានេះដែរ មានមិត្តភក្ដិជនរងគ្រោះម្នាក់ទៀត អាយុ ១៤ឆ្នាំ បានរងរបួសត្រូវគ្រាប់កាំភ្លើង ១គ្រាប់ បាញ់ចំដើមដៃរបួសធ្ងន់ ហើយពេលនេះ កំពុងស្ថិតនៅក្រោមការសង្គ្រោះរបស់មន្ទីរពេទ្យ ។ ក្រោយពីបានសាកសួរអ្នកឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនរងគ្រោះទាំង ២នាក់ខាងលើនេះ ជិះម៉ូតូជាមួយគ្នាលើផ្លូវ ពេលនោះស្រាប់តែឃើញរថយន្តមួយគ្រឿង បើកតាមក្រោយ ហើយបានដកកាំភ្លើង បាញ់ទៅជនរងគ្រោះ រហូតយុវជនដែលអង្គុយក្រោយ ត្រូវគ្រាប់កាំភ្លើងចំនួន ២គ្រាប់ស្លាប់ភ្លាមៗតែម្ដង ចំណែកយុវជនម្នាក់ទៀត ព្យាយាមបើកម៉ូតូបានចម្ងាយប្រហែល ៦០០ម៉ែត្រទើបបានជួបជាមួយប្រជាពលរដ្ឋ ឃើញដូចនេះ ទើបក្រុមយុវជនដៃបើករថយន្តគេចខ្លួនក្នុងល្បឿនយ៉ាងលឿន ។
ជុំវិញករណីនេះ សមត្ថកិច្ច បានឆែកកាមេរ៉ាសុវត្ថិភាពមើលតាមផ្លូវ ដើម្បីដឹងតម្រុយ ងាយស្រួលតាមចាប់ខ្លូនជនល្មើស ហើយបន្តិចក្រោយមក សមត្ថកិច្ចក៏បានទទួលរបាយការណ៍មួយទៀត គឺករណីគ្រោះថ្នាក់ចរាចរណ៍ នៅក្បែរស្ពានឆ្លងស្ទឹងមួយកន្លែង មានចម្ងាយ ១០គីឡូម៉ែត្រ ពីកន្លែងឃាតកម្ម ។
ពេលទៅដល់សមត្ថកិច្ច បានឃើញយុវជន ៥នាក់ដេកដួលលើផ្លូវ និង ម្នាក់ទៀតគាបជាប់ក្នុងរថយន្តម៉ាក ឈែរ៉ូឡែត ។ ប្រភពព័ត៌មាន បានឱ្យដឹងថា ការពិតយុវជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរទាំងនោះ គឺជាក្រុមជនដៃដល់ ដែលបានបាញ់សម្លាប់ យុវជនម្នាក់ និងម្នាក់ទៀតរបួសធ្ងន់ ហើយក្រោយមកទៀត សមត្ថកិច្ចក៏បានបញ្ជូនជនល្មើសទាំងនោះ ទៅមន្ទីរពេទ្យ រង់ចាំធូស្រាល និងនាំខ្លួនទៅចាត់ការតាមនិតិវិធីច្បាប់ ៕