កាលពីថ្ងៃទី ១៤ ខែមីនា កន្លងទៅថ្មីៗនេះ មានករណីរន្ទះបាញ់អ្នកទេសចរ ដែលអង្គុយក្រោមដើមអំពិលទឹកបារាំង នៅក្បែរឆ្នេរសមុទ្រ ឆះអាំង ចំនួន ២នាក់ បណ្ដាលឱ្យស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ ។
ប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះស្លាប់ដោយសាររន្ទះបាញ់ខាងលើនេះ មានឈ្មោះ សុ ប្រាណី ភេទស្រី អាយុ ២៧ឆ្នាំ ចំណែកជនរងគ្រោះម្នាក់ទៀតមានឈ្មោះ ចិន ផាត់ ភេទប្រុស អាយុ ២២ឆ្នាំ ជនរងគ្រោះទាំងពីរនាក់ រស់នៅខេត្ត ផេងបុរី ។ ក្រោយកើតហេតុ ជនរងគ្រោះដែលមិនស្លាប់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភា្លមៗតែម្ដង ។
រហូតដល់ថ្ងៃទី ១៥ ខែមីនា ម្សិលមិញនេះ ជនរងគ្រោះដែលរន្ទះបាញ់ស្លាប់ និងរបួស ត្រូវបានក្រុមគ្រួសារ និមន្តព្រះសង្ឃធ្វើពិធីអន្ទងព្រលឹងទាំង ២ ទៅផ្ទះវិញ ហើយរៀបចំធ្វើបុណ្យតាមប្រពៃណី ។