ខេត្តកណ្ដាល៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្រ្តីម្នាក់ ត្រូវឃាតករកាប់ចិញ្ច្រាំជាច្រើនកាំបិតញាត់ចូលក្នុងធុងទឹកកក ទំលាក់ចោលក្បែរគល់ស្ពានព្រែកព្រះគន្លង នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០ ១៨នេះ ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ស្រ្តីរងគ្រោះ ឈ្មោះ យឿន ធានី ភេទស្រី អាយុ29ឆ្នាំ ស្រុកកំណើត នៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្ត កំពង់ចាម បច្ចុប្បន្ន សព ត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។ ហើយក៏មិនទាន់ដឹងថា ជនដៃដល់យកមកទម្លាក់ចោលតាំងពីពេលណានោះទេ ។
ប្រភពដដែលបន្តថា ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងនគរបាលជំនាញស្រុក នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ ។
បច្ចុប្បន្ន សមត្ថកិច្ចកកំពុងពិនិត្យកោសល្យវិច្ច័យរកភិនភាគជនរងគ្រោះដែលជនដៃដល់យកទៅទម្លាក់ចោល និងកសាងសំណុំរឿង ធ្វើការស្រាវជ្រាវរកជនដៃដល់ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕