សាកសពបុរសនោះ ត្រូវបានបុរស២ពីរនាក់បងប្អូន
ដែលដើរបាញ់សត្វប្រទះឃើញ កាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រ
ឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨
នៅវាលស្រែខាងក្រោយសាលាសង្កាត់ជើងឯក ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ
រាជធានីភ្នំពេញ ។
បើតាមប៉ូលិសមូលដ្ឋានបានឲ្យដឹងថា
បុរសដែលសុំប្រពន្ឋរួមរស់ជាមួយគ្នាវិញមិនបានតូចចិត្តចង.កនេះឈ្មោះ
កែប ឆៃ អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះម្ដាយ ក្នុងភូមិម័រ
សង្កាត់-ខណ្ឌដង្កោ និងមានស្រុកកំណើត នៅភូមិឈ្នះជ័យលើ
ឃុំរាធ័រស្រុកព្រះស្ដេច ខេត្តព្រៃវែង ។
បើតាមប្រពន្ឋឈ្មោះ ប៉ក់ សិលា
អាយុ២៩ឆ្នាំមុខរបចុងភៅស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ៣
ខណ្ឌមានជ័យ រាជធានីភ្នំពេញ
បានរៀបរាប់ប្រាប់សមត្ថកិច្ចថារូបគាត់(ប្រពន្ឋ) និងប្តីខាងលើ
បានរៀបការអស់រយៈពេលជាច្រើនឆ្នាំមកហើយ
និងមានកូនស្រីអាយុ៦ឆ្នាំម្នាក់នៅក្នុងបន្ទុកនោះថែមទៀត ។
ស្ត្រីជាប្រពន្ឋបន្តថា
ហើយមួយរយៈក្រោយនេះពួកគាត់បានបែកគ្នា
ហើយនៅប៉ុន្មានថ្ងៃមុនកើតហេតុ គាត់(ប្តី)
បានទូរស័ព្ទមកសុំជុំគ្នាវិញ តែរូបគាត់មិនព្រម
ពេលនោះប្តីបាននិយាយថា «ចង់ឃើញខ្ញុំស្លាប់មែន
ចឹងចាំយកសពខ្ញុំទៅធ្វើបុណ្យផង
តែនាងជាប្រពន្ឋមិននឹកស្មានថាប្ដីធ្វើដល់ថ្នាក់ហ្នឹងនោះទេ ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច្ឆ័យលើសាកសពក៏សន្និដ្ឋានថា
ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន
និងចបានធ្វើកំណត់ហេតុប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី
នៅវត្តសំបួរមាស ៕