សែនអាណិត !!! ថ្ងៃរៀបការ កំពុងក្រាបផ្ទឹមសុខៗ កូនកំលោះស្លាប់ កូនក្រមុំក្រាបផ្ទឹមជាមួយធាតុប្តី….. - Welcom to Komsan khmer

Tuesday, March 20, 2018

សែនអាណិត !!! ថ្ងៃរៀបការ កំពុងក្រាបផ្ទឹមសុខៗ កូនកំលោះស្លាប់ កូនក្រមុំក្រាបផ្ទឹមជាមួយធាតុប្តី…..



ខេត្តឧត្តរមានជ័យ ៖ ជារឿងគួរឱ្យសង្វេគ និងរន្ធត់ចិត្តបំផុត សម្រាប់នារីវ័យក្មេងម្នាក់នេះ ខណៈដែលថ្ងៃមង្គលការរបស់ខ្លួនបានចូលមកដល់ ដោយមានការរៀបចំពិធីតាមលំដាប់លំដោយ និងត្រូវកាត់ខាន់ស្លា ព្រមទាំងទទួលភ្ញៀវពិសាភោជនាហារនៅថ្ងៃបន្ទាប់។
ស្រាប់តែអកុសល យប់ឡើងកូនកំលោះបែរជាខ្យល់គរស្លាប់ចោលកូនក្រមុំ ឱ្យក្លាយជាមេម៉ាយខាន់ស្លាទាំងវ័យក្មេង ជាហេតុធ្វើឱ្យកូនក្រមុំទួញសោកបោកខ្លួន ស្រែកទ្រហោយំ តូចចិត្តនឹងវាសនាហេតុអ្វីការគេសប្បាយអស់ដៃ ចំណែកថ្ងៃខ្លួនរៀបការ បែរជាត្រូវមកកាន់ធាតុប្តីបែបនេះទៅវិញ?នកំលោះដែលត្រូវខ្យល់គរស្លាប់ក្នុងថ្ងៃរៀបការនោះ មានឈ្មោះស ចាន់ឌី អាយុ៣០ឆ្នាំ មានលំនៅក្នុងភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ដោយឡែក ភាគីខាងកូនក្រមុំដ៏អភ័ព្វ មានឈ្មោះវុធ សាមុទ្រ រស់នៅចំណុចភូមិពោធិ៍ ឃុំបេង ស្រុកបន្ទាយអម្ពិល។យោងតាមគណនីហ្វេសប៊ុកឈ្មោះ Som Rose ដែលត្រូវជាបងថ្លៃរបស់កូនក្រមុំអភ័ព្វខាងលើ បានបង្ហោះរូបភាព និងសារទុក្ខសោកជាច្រើនដែលនារីអភ័ព្វក្លាយជាកូនក្រមុំ និងធ្លាក់ខ្លួនមេម៉ាយខាន់ស្លាក្នុងថ្ងៃតែមួយ បានជួបប្រទះ និងមិនដឹងថា តើក្នុងលោកនេះមានមនុស្សស្រីប៉ុន្មាននាក់ ដែលធ្លាប់ជួបរឿងដ៏អាក្រក់បែបនេះ?ម្ចាស់គណនី Som Rose បានបង្ហោះសារកាលពីពេលថ្មីៗនេះថា ” រោងការក្លាយជារោងបុណ្យ គេបានការ គេសប្បាយរីករាយជួបបង ជួបប្អូន យើងវិញដើរកាន់ធាតុប្តី ទុក្ខធំម៉្លេះលោក កូនកំលោះដេកស្លាប់ថ្ងៃកាត់ខាន់ស្លា គ្រូពេទ្យប្រាប់ថា កើតស្លាក់ និងរោគថ្លើម នៅខេត្តឧត្តរមានជ័យ…”។
ជាមួយនេះ គណនីហ្វេសប៊ុក Som Rose ក៏បានបង្ហោះសារមួយទៀតថា “ហើយចុះឯណាទៅ ដែលចែជូនពរឱ្យស្រលាញ់គ្នារហូតជូនពរ ឱ្យឆាប់មានអូនតូចឆាប់ៗនោះ ម៉េចបានត្រូវជាអ៊ីចឹងទៅវិញ ហេតុអី? ដឹងហើយថា ព្រឹកឡើងត្រូវទទួលភ្ញៀវ ម៉េចបានទៅចោលប្រពន្ធអ៊ីចឹងបែបនេះ គេហៅយ៉ាងម៉េចទៅអាណិតមេចែណាស់ មិនគួរមកកើតឡើងងាយៗបែបនេះទេ…”។
អ្វីដែលជារឿងគួរឱ្យសង្វេគបំផុតនោះ គឺកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ម្ចាស់គណនីខាងលើ បានបង្ហោះរូបថតមួយសន្លឹកបង្ហាញពីសកម្មភាពដែលនារីជាកូនក្រមុំអភ័ព្វដែលប្តីស្លាប់ចោលថ្ងៃចូលរោងការ កំពុងដេកព្យួរសេរ៉ូម ដោយដៃម្ខាងកំពុងបន្តោកសេរ៉ូម ចំណែកដៃម្ខាងទៀតបានបើកទូរស័ព្ទមើលរូបថតការខ្លួនឯងដោយអារម្មណ៍ស្រណោះអាល័យជាទីបំផុត។
ជាមួយនេះ ម្ចាស់គណនីខាងលើ បានសរសេរសារមួយថា “មេចែអើយ មេចែបានត្រឹមដាក់សារ៉ូមដេកមើលរូបខ្លួនឯងការ រឹងមាំឡើងមេចែ ស៊ូៗ អាណិតលើសពីអាណិតទៅហើយ គាត់ទៅបានសុខហើយ មេចែឈប់គិតច្រើនណា៎…”។
ដោយឡែក ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Som Rose ក៏បានបង្ហោះសារក្រើនរំលឹកមួយផងដែរថា “សូមផ្តាំទៅកូនកំលោះទាំងអស់ សូមប្រុងប្រយ័ត្នមើលថែខ្លួនឯងឱ្យបានល្អៗផង ក្នុងថ្ងៃរៀបការ…”។គួររំលឹកថា កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅចំណុចភូមិពោធិ៍ ឃុំបេង ស្រុកបន្ទាយអំពិល ដោយបុរសជាកូនកំលោះម្នាក់ដល់ថ្ងៃចូលរោងការទៅហើយ ចំណែកពិធីមង្គលការកំពុងប្រព្រឹត្តទៅតាមកម្មវិធីជាបន្តបន្ទាប់ ដោយមានវត្តមានសាច់ញាតិ និងភ្ញៀវចូលរួមយ៉ាងច្រើនកុះករ ស្រាប់តែយប់ឡើង កូនកំលោះត្អូញថា មិនស្រួលខ្លួន លុះបញ្ជូនទៅដល់មន្ទីរពេទ្យ ស្រាប់តែដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម
ធ្វើឱ្យកូនក្រមុំយំសោកបោកខ្លួន ព្រោះតែក្លាយជាកូនក្រមុំ និងធ្លាក់ខ្លួនមេម៉ាយក្នុងថ្ងៃតែមួយ។តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ពិធីមង្គលការកូនប្រុសស្រី បានចាប់ផ្តើម ដោយរៀបចំឡើងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានសាច់ញាតិមកពីទីជិតទីឆ្ងាយ បានអញ្ជើញចូលរួមយ៉ាងច្រើនផងដែរ។ លុះមកដល់ល្ងាចថ្ងៃដដែល ជនរងគ្រោះជាកូនកំលោះបានត្អូញប្រាប់បងប្អូនថា មិនស្រួលខ្លួនសោះ បន្ទាប់មកក៏ដួលសន្លប់ ទើបធ្វើឱ្យក្រុមគ្រួសារមានការភ្ញាក់ផ្អើលប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយកន្លែង។ ស្រាប់តែមកដល់វេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង៕