អស់តម្លៃជានារីខ្មែរហើយ !! ប្តីចេះតែសង្ស័យ ទើបសំរេចចិត្តដាក់ GPS ទើបដឹងថា ប្រពន្ធលួចមានសាហាយជាជនជាតិចិន ប្តឹងឲ្យ​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​ភ្លាម… - Welcom to Komsan khmer

Wednesday, March 21, 2018

អស់តម្លៃជានារីខ្មែរហើយ !! ប្តីចេះតែសង្ស័យ ទើបសំរេចចិត្តដាក់ GPS ទើបដឹងថា ប្រពន្ធលួចមានសាហាយជាជនជាតិចិន ប្តឹងឲ្យ​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​ភ្លាម…


ខេត្ត​បន្ទាយ​មាន​ជ័យ៖ កាលពីព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ២០១៨ សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារ​បុរស​ជា​ប្តី​បាន​មកប្តឹង​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​អន្តរាគមន៍​ នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ បន្ទាប់​ពី​គាត់​រកប្រពន្ធ​ឃើញ​តាម​ប្រព័ន្ធ GPS ក្រោយ​សង្ស័យ​ជា​យូរ​មក​ហើយ​ថា បាន​ផិតក្បត់​ទៅ​លួច​មាន​សហាយ ​ជាមួយ​បុរស​ជនជាតិ​ចិន​។
ប្រភពបានបន្ត​ថា ស្ត្រី​ជា​ប្រពន្ធ​មាន​អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ចំណែក​បុរស​ជា​ប្តី​ឈ្មោះ​រ៉ូ អាយុ​ជាង​20​ឆ្នាំ មាន​ទីលំនៅ​ភូមិ និង​សង្កាត់​ផ្សារ​កណ្តាល ។
រីឯ​បុរស​ជនជាតិ​ចិន​ដែល​ជា​សង្ស័យ​ថា ជា​សហាយ​នោះ​នៅ​មិន​ទាន់​ដឹង​ឈ្មោះ​នៅឡើយ​ទេ ព្រោះ​ត្រូវ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នាំ​ទៅ​អធិការដ្ឋាន​បាត់ ។បើ​តាម​បុរស​ជា​ប្តី​បាន​ប្រាប់​ឱ្យ​ដឹង​ថា ខ្លួន​និង​ប្រពន្ធ បាន​រៀប​ការ​នឹង​គ្នា​ដោយ​​​ស្របច្បាប់​កាលពី​ខែធ្នូ ឆ្នាំ​2016 ប៉ុន្តែ​រស់នៅ​ជាមួយ​គ្នា​បាន​មួយ​រយៈ នាង​ចេះ​តែ​លួចលាក់​ចេញ​ទៅ​ក្រៅ ធ្វើ​ឲ្យ​ខ្លួន​មានការ​ស​សង្ស័យ​។
ក្រោយមក ខ្លួន​បាន​តាមដាន​តាម​​​ប្រព័ន្ធ GPS ទើប​ដឹង​ថា នាង​ជា​ប្រពន្ធ​មាន​ទំនាក់​ទំនងជា​មួ​ជនជាតិ​ចិន​នោះ​មែន រហូត​ខ្លួន​ខឹង​ក៏​ទៅ​ដាក់​ពាក្យ​ប្តឹង និង​ទាមទារ​បណ្តា​ការ​ចំនួន​5000​ដុល្លារ​។ តែ​នាង​ប​ដិ សេ​ធ ហើយ​ព្រម​ឲ្យ​តែ​1100​ដុល្លារ​ទេ ។
មិនតែប៉ុណ្ណោះ បុរស​ជា​ប្តី​ចាប់​បាន​សារ​ទាក់ទង​គ្នា ដែល​ប្រែ​តាម​ប្រព័ន្ធ​បកប្រែ​ពី​ខ្មែរ​ទៅ​ចិន និង​ពី​ចិន​ទៅ​ខ្មែរ​ជា​ហូរហែ​។យ៉ាងណា​ក៏​ដោយ​ជុំវិញ​ករណី​នេះ កោះសន្តិភាព​មិន​ទាន់​អាច​សាកសួរ​បំភ្លឺ​ពី​ស្ត្រី​ជា​ប្រពន្ធ​បាន​នៅឡើយ​ទេ​ព្រោះ​នាង​ត្រូវ​សមត្ថកិច្ច​នាំ​ចេញ​ទៅ​បាត់ ។