បញ្ហានៃការឈឺក្បាលធ្ងន់ធ្ងរ និងឈឺក្បាលប្រកាំង អាចកើតឡើងដោយសារតែការទទួលទានអាហារប៉ុន្មានប្រភេទនេះ - Welcom to Komsan khmer

Wednesday, March 21, 2018

បញ្ហានៃការឈឺក្បាលធ្ងន់ធ្ងរ និងឈឺក្បាលប្រកាំង អាចកើតឡើងដោយសារតែការទទួលទានអាហារប៉ុន្មានប្រភេទនេះ


ទោះបីជាមូលហេតុពិតប្រាកដនៃការឈឺក្បាលប្រកាំងនៅតែមិនទាន់មាននរណាបង្ហាញជាក់ច្បាស់ក៏ដោយ ក៏អ្នកជំនាញជាច្រើនបានយល់ស្របថា ការឈឺក្បាលធ្ងន់ធ្ងរអាចត្រូវបានបង្កឡើងដោយសារតែ ថ្នាំមួយចំនួនដែលអ្នកបានប្រើ ការផ្លាស់ប្តូរនៃប្រព័ន្ធអ័រម៉ូន endocrine ការទទួលទានអាហារ និងកង្វះនៃការគេង។ ទម្លាប់នៃការទទួលទានរបស់អ្នកក៏ប៉ះពាល់ទៅដល់អារម្មណ៍របស់អ្នកផងដែរ។ យោងតាមការស្រាវជ្រាវ ប្រហែលជា ១០ភាគរយ នៃមនុស្សដែលទទួលរងការឈឺក្បាលប្រកាំងត្រូវបានបង្កឡើងដោយកំហុសក្នុងរបបអាហាររបស់ពួកគេ។ ខាងក្រោមជាប្រភេទនៃអាហារទូទៅមួយចំនួនដែលអាចបង្កទៅជាអាការៈនៃការឈឺក្បាល ក៏ដូចជាឈឺក្បាលប្រកាំង ៖
១. ភេសជ្ជៈមានជាតិអាល់កុល ៖ មនុស្សភាគច្រើនបានដឹងរួចមកហើយថា ស្រាក្រហមអាចបណ្ដាលឲ្យឈឺក្បាលប្រកាំង ប៉ុន្តែការសិក្សាស្រាវជ្រាវផ្សេងៗទៀតក៏បានបង្ហាញផងដែរថារាល់ភេសជ្ជៈដែលមានផ្ទុកជាតិអាល់កុលដូចជា ស្រាបៀរ ស្រាពពុះ ជាដើមក៏អាចធ្វើឲ្យអ្នកឈឺក្បាលដែរ។
២. កាហ្វេអ៊ីន ៖ ការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេកអាចបណ្តាលឲ្យកើតមានការឈឺក្បាល។ ដូច្នេះអ្នកគួរទទួលទានកាហ្វេត្រឹមតែ ២ ទៅ ៣ កែវ បានហើយក្នុងមួយថ្ងៃ។ គួរបញ្ជាក់ផងដែរថា ជាតិកាហ្វេអ៊ីនក៏អាចត្រូវបានរកឃើញនៅក្នុងផលិតផលផ្សេងៗទៀតផងដែរដូចជា សូកូឡា កាកាវ តែ កូកាកូឡា និងថ្នាំបំបាត់ការឈឺចាប់មួយចំនួន។ ដើម្បីជៀសវាងឲ្យផុតពីបញ្ហាឈឺក្បាល ក៏ដូចជាឈឺប្រកាំង រាងកាយមិនគួរទទួលនូវជាតិកាហ្វេអ៊ីនលើសពី ២០០ ទៅ ៣០០ មីលីក្រាមក្នុងមួយថ្ងៃឡើយ។
៣. អាហារបន្ថែម ៖ សារធាតុគីមីបន្ថែមនៅក្នុងអាហារជាទូទៅមិនមានតម្លៃអាហារូបត្ថម្ភទេ ហើយវាអាចមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពរបស់អ្នកទៀតផង។ ដូច្នេះប្រសិនបើអ្នកឧស្សាហ៍ឈឺក្បាល ចូរព្យាយាមនៅឲ្យឆ្ងាយពីអាហារមួយចំនួនដូចខាងក្រោម:
–  ប៊ីចេង គឺជាគ្រឿងផ្សំមួយប្រភេទដែលជួយបង្កើនរសជាតិនៃអាហារ។ គ្រឿងផ្សំនេះក៏ជាផ្នែកមួយនៃគ្រឿងផ្សំសំខាន់ៗដូចជា ទឹកស៊ីអ៊ីវ ចំណីអាហារកែច្នៃ និងបន្លែកំប៉ុង ផងដែរ។ សារធាតុ Monosodium glutamate ដែលមាននៅក្នុងប៊ីចេង និងគ្រឿងផ្សំដទៃទៀតនោះអាចបង្កឲ្យកើតមានអាការៈឈឺក្បាលប្រកាំងក្នុងរយៈពេល ២០ នាទី ក្រោយពេលអ្នកទទួលទានរួច។
– សាច់កែច្នៃដូចជា ហតដក សាច់ក្រក សាច់ហេម សាច់បេកខន សាច់ចំណិត pepperoni រួចទាំងថ្នាំព្យាបាលជម្ងឺបេះដូងមួយចំនួន គឺមានផ្ទុកនូវសារធាតុគីមីនីត្រាត និងនីទ្រីត ហើយនៅពេលសារធាតុគីមីទាំងនេះចូលទៅក្នុងរាងកាយ សសៃឈាមរបស់អ្នកនឹងចាប់ផ្ដើមហើមដែលនឹងធ្វើឲ្យអ្នកឈឺក្បាលខ្លាំង។
– ភេសជ្ជៈកីឡា ភេសជ្ជៈគ្មានជាតិស្ករ ផលិតផលអាហារគ្មានជាតិស្ករ និងសូម្បីតែថ្នាំវីតាមីនសម្រាប់កូនក្មេង គឺសុទ្ធតែមានផ្ទុកនូវសារធាតុផ្អែមសិប្បនិម្មិត Aspartame និង sucralose។ ប្រសិនបើអ្នកប្រតិកម្មជាមួយនឹងសារធាតុផ្អែមបន្ថែមទាំងនេះ អ្នកអាចនឹងឈឺក្បាលប្រកាំងភ្លាម ក្រោយពីទទួលទានវា។
– អាហារដែលមានពណ៌ក្រហម និងលឿង ដូចជា ស្ករគ្រាប់ ការ៉េម ដំឡូងបារាំងចៀន ភេសជ្ជៈមានជាតិហ្គាស នំស្រួយ ដំណាប់ផ្លែឈើ និងផលិតផលអាហារជាច្រើនទៀត។ អាហារទាំងនេះសុទ្ធតែផលិតចេញពីប្រេងកាតមិនទាន់ស្លដែលជាសារធាតុប្រើសម្រាប់ផលិត ប្រេងម៉ាស៊ីនម៉ូតូ។ វាមិនល្អសោះហើយចំពោះសុខភាពរបស់អ្នក។
៤. អាហារមានជាតិប្រូតេអ៊ីនគ្លូទែន (Gluten) ៖ គ្លូទែន គឺជាប្រភេទនៃប្រូតេអ៊ីនម្យ៉ាងដែលអាចត្រូវបានរកឃើញនៅក្នុងគ្រាប់ធញ្ញជាតិដូចជា ស្រូវសាលី គ្រាប់ធញ្ញជាតិ rye គ្រាប់ធញ្ញជាតិ barley និង triticale។ គ្រាប់ធញ្ញជាតិទាំងនេះ ក៏ដូចជាផលិតផលអាហារដែលផ្សំឡើងពីពួកវាអាចបណ្ដាលឲ្យអ្នកចាញ់នឹងសារធាតុប្រូតេអ៊ីនគ្លូទែនកើតមានអាហារឈឺក្បាលប្រកាំង។
៥. អាហារត្រជាក់ ៖ ប្រសិនបើអ្នកទទួលទានការ៉េម ឬភេសជ្ជៈត្រជាក់ផ្សេងៗដទៃទៀតភ្លាមៗ ក្នុងពេលអ្នកមានអារម្មណ៍ថាក្ដៅខ្លាំងបន្ទាប់ពីធ្វើការហាត់ប្រាណណាមួយ ឬកំពុងស្ថិតនៅក្នុងអាកាសធាតុក្ដៅ នោះអ្នកនឹងអាចជួបប្រទះនូវបញ្ហានៃការឈឺក្បាលដោយសារតែការទទួលទានរបស់ត្រជាក់ (ឈឺក្បាលរយៈពេលខ្លី) ដែលមានរយៈពេលពី ២៥-៦០ វិនាទី ទៅដល់ ១-២ នាទី។
៦. ផ្លែក្រូចគ្រប់ប្រភេទ ៖​​​ ផ្លែក៏ក្រូច ក៏ដូចផ្លែឈើដែលមានរសជាតិជូរផ្សេងទៀត គឺមានផ្ទុកនូវជាតិអាស៊ីតច្រើនដែលអាចប៉ះពាល់ដល់កម្រិត pH នៃឈាម ហើយបង្កើនឱកាសនៃការឈឺក្បាលប្រកាំង។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញឲ្យដឹងថា ប្រមាណជា ១១ ភាគរយនៃមនុស្សដែលឈឺក្បាលបានរាយការណ៍ថាផ្លែឈើក្រូច គឺជាកត្តាជំរុញអោយពួកគេមានជំងឺឈឺក្បាលប្រកាំង៕
ប្រភព ៖ Brightside