ប្អូនប្រុស សុទ្ធ ពន្លឺបញ្ញា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍រហូតផុងលលាដក្បាល ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់និងធ្វើការវះកាត់ប្តូរលលាដក្បាលសិប្បនិម្មិត ពេលនេះបានត្រឡប់មកផ្ទះវិញហើយ។ ទោះបីជាការវះកាត់ទទួលបានជោគជ័យមែន ប៉ុន្តែពេលក្រុមគ្រួសាររបស់បញ្ញា កំពុងខ្វះខាតខ្លាំងក្នុងការព្យាបាលជំងឺរបស់ប្អូនរហូតដល់ថ្នាក់ដាក់លក់ផ្ទះ ដែលរស់នៅបច្ចុប្បន្ន។











