
ពេលញុមកំពុងធ្វើដំណើរតាមផ្លូវដែរមានចម្ងាយផ្លូវរាប់សិបគីឡូ ពីខេត្តមួយដល់ខេត្តមួយ ដែរនៅតាមផ្លូវមិនមានមនុស្សម្នាអូរអរនោះទេ ហើយក៏បានជួបក្មេងប្រុសម្នាក់នេះ ដែរកំពុងធ្វើដំណើរថ្មើរជើងទាំងចម្ងាយផ្លូវរាប់សិបគីឡូ ដែរនៅលើខ្លួនគាត់ភ្ជាប់ជាមួយថង់ខោអាវមួយ ពុំមានលុយមួយកាក់មួយសែន និងទឹកភ្នែករលីងរលោង។

គាត់សុំញុមទៅដោយសារផង ព្រោះផ្លូវឆ្ងាយ ញុមក៏បានអោយគាត់ទៅដោយសារ និងអោយចំណីគាត់ញាំព្រោះគិតថាគាត់ឃ្លានហើយ។នៅតាមផ្លូវញុមបានសួរគាត់ មិចបានប្អូនដើរផងយំផង ហើយទៅណាដែរ។

គាត់ប្រាប់ថាគាត់ជាក្មេងកំព្រា ម្ដាយឪពុកលែងគ្នា ឪពុកទៅនៅផ្សេង ហើយម្ដាយគាត់ក៏យកគាត់មកចិញ្ចឹម តែពេលគាត់មានប្ដីទៀតគាត់ក៏លែងរវល់និងប្អូន ទើបយកប្អូនមកអោយ អ៊ុំចិញ្ចឹម ដោយអ៊ុំក្រចិញ្ចឹមមិនរស់ក៏យកប្អូនទុក នៅមណ្ឌលកុមារកំព្រាបានប៉ុន្មានខែ។

បន្ទាប់មកដោយមណ្ឌលខ្វះខាតដែរព្រោះខ្វះជំនួយ ក៏យកប្អូនទៅផ្ញើរជាមួយគេ នៅបានប៉ុន្មានខែគេក៏ដេញប្អូនចេញ ទើបប្អូនសំរេចចិត្តដើរទៅផ្ទះអ៊ុំដែរបានចិញ្ចឹមតាំងពីតូចនោះវិញទាំងទឹកភ្នែករហាម។ នេះហើយជីវិតបើរឿងនេះកើតឡើងលើអ្នកទាំងអស់គ្នា តើគិតយ៉ាងណាដែរ។