សូម្បីតែគេហទំព័រទេសចរណ៍របស់ឡាវខ្លួនឯង ក៏បានសរសេរអំពី រាំវង់មានដើមកំណើតមកពីអតីតអាណាចក្រខ្មែរ (Khmer Empire) ។
បើតាមការបង្ហោះរបស់ អាចារ្យធំ នគររាជ បានឱ្យដឹងថាប្រទេសឡាវខ្លួនឯងក៏បានចាត់ទុកនិងទទួលស្គាល់ថាក្បាច់ឡាំរង់ ឬរាំវង់នេះ កើតចេញពីអាណាចក្រខ្មែរមកដែរ។ ប្រទេសលាវ ឬ ប្រទេសឡាវមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ສາທາລະນະລັດປະຊາທິປະໄຕປະຊາຊົນລາວ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាជនឡាវ)។
ប្រទេសលាវជាប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសលាវមានព្រំដែន ខាងជើងឆៀងខាងលិចជាប់ចិន និង មីយ៉ាន់ម៉ា (ភូមា) ខាងកើតជាប់វៀតណាម ខាងត្បូងជាប់កម្ពុជា និងខាងលិចជាប់ថៃ។ ប្រទេសលាវគ្មានព្រំដែនជាប់សមុទ្រទេ។ ប្រទេសលាវមានប្រវត្តិសាស្ត្រតមកពីរាជាណាចក្រឡាងសាង (រាជអាណាចក្រលានជាង គឺរាជាណាចក្រដំរី ១ លាន) ដែលចាប់កំណើតឡើងនៅ #គ្រិស្តសតវត្សរ៍ទី១៤ ដល់ គ្រិស្តសតវត្សរ៍ទី ១៨។
បន្ទាប់ពីឆ្លងកាត់របបអាណាព្យាបាលបារាំងរួចមក ប្រទេសលាវបានទទួលឯករាជ្យនៅឆ្នាំ ១៩៤៩។ បន្ទាប់មក សង្គ្រាមស៊ីវិលបានបន្តរហូតដល់ឆ្នាំ ១៩៧៥ នៅពេលចលនារបស់កុំម៉ុយនីសប៉ាថេតឡាវឡើងកាន់កាប់អំណាច។ សហគ្រាសឯកជនកើនឡើងជាលំដាប់តាំងពីមានកំណែទម្រង់សេដ្ឋកិច្ចនៅទសវត្សរ៍ ៩០។ បច្ចុប្បន្ន ប្រទេសលាវស្ថិតនៅក្នុងចំណោមប្រទេសអន់ថយផ្នែកសេដ្ឋកិច្ចក៏ដូចជាផ្នែកនយោបាយ។ កំណើនសេដ្ឋកិច្ចលាវមាន ៧,២% នៅឆ្នាំ ២០០៦។ សេដ្ចកិច្ចពឹងផ្អែកលើវិស័យកសិកម្ម ដោយប្រជាជនប្រមាណ ៨០% ជាកសិករ។ ប្រទេសលាវមានជនជាតិភាគតិចចម្រុះ ដែលក្នុងនោះ ៧០% ជាជនជាតិលាវ៕