ថ្លើមធំពេកហើយ! កម្មករបូមលូបង្គន់ម្នាក់ រឹត.កប្លន់ថៅកែខ្លួនឯង យកលុយដុល្លារ ១,៣១៥ដុល្លារ និងលុយខ្មែរ ១១៤,០០០,០០០រៀល - Welcom to Komsan khmer

Sunday, March 25, 2018

ថ្លើមធំពេកហើយ! កម្មករបូមលូបង្គន់ម្នាក់ រឹត.កប្លន់ថៅកែខ្លួនឯង យកលុយដុល្លារ ១,៣១៥ដុល្លារ និងលុយខ្មែរ ១១៤,០០០,០០០រៀល

សៀមរាប: ជនសង្ស័យម្នាក់ ធ្វើសកម្មភាពរឹត.កប្លន់យកលុយដុល្លារ ១,៣១៥ដុល្លារ និងលុយខ្មែរ ១១៤,០០០,០០០រៀល រួមនឹងគ្រឿងអលង្កាមួយចំនួនទៀតបានសម្រេច តែត្រូវសមត្ថកិច្ចសហការគ្នា ចាប់ខ្លួនបាន។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១២និង៣០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចទំនប់៧៨ ក្នុងភូមិក្រសាំងរលេីង សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ ជនសង័្សយមានឈ្មោះ សឿន សុលាភ ហៅវីត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករបូមលូបង្គន់ បានធ្វេីសកម្មភាពវាយរឹត.ក យកម៉ូតូ១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ ស្លាកលេខ សៀមរាប 1Q-7329 និងលុយដុល្លារ ១៣១៥ដុល្លារ, លុយខ្មែរ ចំនួន ១១៤,០០០,០០០រៀល និងកងដៃ១ឈុត ,ចិញ្ជៀន២វង់ និងក្រវឹល១ គូ ពីជនរងគ្រោះឈ្មោះ ហន ពៅធីតា ភេទស្រី អាយុ៣២ឆ្នាំ មុនរបរថៅកែបូមលូបង្គន់។ ចំណែកមូលហេតុ បណ្តាលមកពីថៅកែឲ្យឌុបដេីរបិទស្លាកយីហោ បូមលូតាមផ្លូវឆ្លៀតឱកាសស្ងាត់ជនសង្ស័យធ្វេីសកម្មភាពតែម្តង តែត្រូវកងកម្លាំង សហការឃាត់ខ្លួនបានភ្លាមៗ៕ប្រភព៖postnews