មិនគួរសោះ! រឿងប៉ុណ្នឹងសោះក៏បញ្ចប់ជីវិតខ្លួនឯងដែរ - Welcom to Komsan khmer

Sunday, March 25, 2018

មិនគួរសោះ! រឿងប៉ុណ្នឹងសោះក៏បញ្ចប់ជីវិតខ្លួនឯងដែរ

==ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បញ្ចប់ជីវិត​របស់​ខ្លួន​ដោយ​ចង​.​ក​សម្លាប់​ខ្លួន ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​​ថ្ងៃ​ទី​២៣ មីនា ស្ថិត​នៅ​តំបន់​អូរ​ក្រចេះ​ចម្ងាយ​ប្រហែល​១០០០​ម៉ែត្រ ក្នុងភូមិ​កូន​ក្អែក ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។==បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ក្លែ​ក គា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ចំណែក​ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ យ៉ុ​ង ផ​ល្លី​។ តាម​ការ​បំភ្លឺ​របស់​ស្ត្រី​ជា​ប្រពន្ធ​ឱ្យ​ដឹង​ថា កាលពី​២​ទៅ​៣​ថ្ងៃមុន ប្តី​ខ្លួន​ចេះ​តែ​និយាយ​ខុសធម្មតា បាយ​ក៏​មិន​ហូប លុះដល់​ថៃ្ង​ទី​២៣ មីនា ម៉ោង​ប្រហែល​៦​និង​២០​នាទី​ព្រឹក នាង និង​ប្តី ព្រមទាំង​ម្តាយមីង​នាំ​គ្នា​ទៅ​បេះ​គ្រាប់ស្វាយចន្ទី​នៅ​តំបន់​អូរ​ក្រចេះ​ខាងជើង​ភូមិ​កូន​ក្អែក​ចម្ងាយ​ប្រហែល​១០០០​ម៉ែត្រ រហូត​ដល់​ម៉ោង​ប្រហែល​៣​និង​៣០​នាទី​រសៀល​នាង​ក៏​សុំ​មក​ផ្ទះ​មុន ភ្លាម​នេះ​ប្តី​នាង​និយាយ​ថា==«​បើ​ឯង​ទៅ​ផ្ទះ យើង​លែង​ជួប​គ្នា​រហូត​» តែ​នាង​មិន​បាន​ចាប់អារម្មណ៍​នូវ​សម្តី​ប្តី​នាង​ទេ លុះ​ទៅ​ដល់​ផ្ទះ​បាន​ប្រហែល​៤០​នាទី ស្រាប់តែ​បងប្អូន​អ្នក​ភូមិ​ស្រែក​ប្រាប់​ថា «​ប្តី​នាង​ចង​.​ក​ស្លាប់​បាត់​ហើយ​» ភ្លាម​នេះ​នាង​ទៅ​ដល់​បានឃើញ​ប្តី​ចង​.​ក​ជាប់​នឹង​ដើម​ស្វាយចន្ទី​ក្បែរ​ខ្ទម​ចំការ​ស្លាប់​បាត់​ទៅ​ហើយ ។==ក្រោយ​កើតហេតុ​ភ្លាម កម្លាំង​ប៉ុស្ដិ៍​នគរបាល​ចុះ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ធ្វើ​អត្តឃាត​ចង​.​កដោយ​ខ្លួនឯង​ប្រាកដ​មែន ដោយ​មិន​ពាក់ព័ន្ធ​បទល្មើស​ណាមួយ​ឡើយ ក្រោយមក​ប្រគល់​សព​ជន​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ​​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ប្រភព ៖ កោះសន្តិភាព