មិនគួរឱ្យជឿមែន !!! បុរសម្នាក់ រៀបការជាមួយកូនស្រីភ្លោះបង ប៉ុន្ដែពេលដែលយប់ក្រេបទឹកឃ្មុំហើយស្រាប់តែ…
ថ្មីៗនេះវេបសាយបរទេសបានបង្ហោះរឿងរ៉ាវរបស់អ្នកលេងហ្វេសប៊ុកម្នាក់ ដោយរឿងរ៉ាវមានដូចតទៅ៖ ខ្ញុំបានស្គាល់សង្សារខ្ញុំនៅក្នុងថ្ងៃពិធីជប់លៀងមួយកន្លែង នាងឈ្មោះ ហួនហួន ជាគ្រូបង្រៀននៅសាលារៀនមួយកន្លែង នាងមានសម្រស់ស្រស់ស្អាតហើយថែមទាំងមានចរិតល្អទៀតផង ខ្ញុំស្រលាញ់នាងខ្លាំងណាស់។
សង្សារខ្ញុំមានប្អូនស្រីភ្លោះម្នាក់ឈ្មោះ ឡេឡេ ប្អូនស្រីរបស់នាងជាមនុស្សរួសរាយនិងមានជីវិតជីវា ពេលនេះនាងជាតារាម៉ូឌែល បងប្អូនមួយគូនេះមានមុខមាត់ដូចគ្នាខ្លាំងណាស់ ខុសគ្នាត្រង់ប្អូនស្រីមានប្រជ្រុយនៅខាងក្រោយស្លឹកត្រចៀកប៉ុន្ដែបងស្រីមិនមានឡើយ។ បើមើលមិនស្រួលបួស ខ្ញុំស្ទើរតែច្រលំម្ដងៗចែកគ្នាមិនដាច់សោះថាអ្នកណាជាប្អូនអ្នកណាជាបង ហើយគ្រប់ពេលដែលខ្ញុំចេញទៅក្រៅជាមួយសង្សាររបស់ខ្ញុំ ប្អូនស្រីតែងតែទៅតាមជាមួយផងដែរស្ទើរតែគ្រប់ពេល ខ្ញុំឆ្ងល់ណាស់ មិនដឹងថានិយាយយ៉ាងម៉េច។
មានគ្រាមួយ ខ្ញុំបបួលសង្សាររបស់ខ្ញុំទៅមើលកុន មិននឹកស្មានថាអ្នកដែលមកតាមការណាត់គឺជាប្អូនស្រីរបស់សង្សារខ្ញុំ នាងប្រាប់ថាបងស្រីរបស់នាងជាប់កិច្ចការនៅសាលារៀន ទើបនាងមកជំនួសបងស្រី ខ្ញុំមិនដឹងបដិសេធនាងយ៉ាងម៉េច ក៏បានទៅមើលកុនជាមួយប្អូនស្រីរបស់សង្សារ ហើយចៃដន្យអីរឿងដែលយើងមើលគឺជារឿងខ្មោច ប្អូនស្រីរបស់សង្សារខ្លាចដល់ថ្នាក់មកឱបខ្ញុំគ្រប់ពេលទម្រាំដល់ចប់រឿង ធ្វើឲ្យខ្ញុំព្រឺខ្លួនតែម្ដង។ ពេលខ្ញុំមានស្នេហាជាមួយសង្សារបានមួយឆ្នាំជាង សង្សាររបស់ខ្ញុំក៏មានផ្ទៃពោះតម្រូវឲ្យយើងត្រូវប្រញាប់រៀបការ សង្សាររបស់ខ្ញុំចង់បានពិធីរៀបការបែបចិន ដូច្នេះហើយនៅថ្ងៃដែលយើងរៀបការក៏បានរៀបចំពិធីការតាមប្រពៃណីបុរាណគ្រប់យ៉ាង មានទាំងស្បៃគ្របសក់ពណ៌ក្រហម អ្នកផ្លុំត្រែមើលទៅគួរឱ្យចាប់អារម្មណ៍តែម្ដង។
ពេលចប់ពិធីមង្គលការយើងបាននាំគ្នាចូលដំណេក ហើយនៅថ្ងៃបន្ទាប់ខ្ញុំភ្ញាក់ពីព្រឹកតាមធម្មតា ឃើញភរិយារបស់ខ្ញុំនៅកំពុងគេងលក់ ខ្ញុំបានចូលទៅជិតៗនាងចង់ថើបថ្ងាសរបស់នាង ស្រាប់តែបានឃើញប្រជ្រុយនៅក្រោយស្លឹកត្រចៀករបស់នាង ខ្ញុំភ្ញាក់ព្រើតស្ទើរតែធ្លាក់ពីលើគ្រែ។ពេលបានឃើញប្រជ្រុយនៅខាងក្រោយស្លឹករបស់នាង ខ្ញុំបានដឹងខ្លួនភ្លាមៗថាអ្នកដែលគេងជាមួយខ្ញុំយប់មិញគឺជាប្អូនស្រីរបស់សង្សារខ្ញុំ ខ្ញុំប្រញាប់ដាស់ប្អូនស្រីរបស់សង្សារខ្ញុំហើយសួរនាងថាតើមានអ្វីកើតឡើង?
នាងបានប្រាប់ការពិតថា នាងស្រលាញ់ខ្ញុំយូរហើយ ប៉ុន្ដែដោយសារតែខ្ញុំជាសង្សាររបស់បងស្រីនាង ទើបនាងមិនហ៊ាននិយាយចេញមក លុះដល់ពេលដឹងថាខ្ញុំជិតរៀបការជាមួយបងស្រីរបស់នាង នាងបាននិយាយជាមួយបងស្រីហើយសុំរៀបការជំនួសបងស្រី។ ទាំងអស់នេះហាក់បីដូចជារឿងភាពយន្ដក្នុងទូរទស្សន៍ពិតៗ ខ្ញុំមិនព្រមជឿក៏ប្រញាប់ទៅផ្ទះសង្សារដើម្បីសួរការពិត ទីបំផុតក៏បានដឹងថាប្អូនស្រីរបស់សង្សារគំរាមសម្លាប់ខ្លួនបើមិនបានរៀបការជាមួយខ្ញុំ ម្ដាយនិងបងស្រីភ័យខ្លាំងណាស់ក៏ព្រមតាមនាងគ្រប់យ៉ាង ហើយនៅទីបំផុតអ្នកដែលមករៀបការជាមួយខ្ញុំគឺជាប្អូនរបស់សង្សារខ្ញុំនេះឯង ហើយក្រោយមកសង្សាររបស់ខ្ញុំបានបាត់ខ្លួន ម្ដាយរបស់នាងនិយាយថានាងមិនបានប្រាប់ថាទៅណាឡើយ។ ប៉ុន្ដែបានបន្សល់ទុកសំបុត្រមួយច្បាប់ឲ្យខ្ញុំ។ពេលខ្ញុំបើកសំបុត្រមើល ខាងក្នុងមានសារសរសេរថា នាងសុំទោសខ្ញុំ ហើយសុំឲ្យខ្ញុំលើកទោសឲ្យនាងផងដែរ ឲ្យខ្ញុំមើលថែប្អូនស្រីរបស់នាងឲ្យបានល្អ នាងប្រាប់ថាកុំទៅតាមរកនាងទៀត។
ខ្ញុំមិនបានស្រលាញ់ប្អូនស្រីរបស់សង្សារសូម្បីតែបន្តិច ទោះបីអ្នកទាំងពីរមានមុខមាត់ដូចគ្នាក៏ដោយ ប៉ុន្ដែក្ដីស្រលាញ់វាមិនអាចជំនួសគ្នាបានឡើយ ខ្ញុំចង់លែងលះជាមួយប្អូនស្រីរបស់សង្សារភ្លាមៗ ហើយទៅតាមរកសង្សារ ប៉ុន្ដែដោយសារខ្ញុំមានទំនាក់ទំនងជាមួយប្អូនស្រីរបស់សង្សារទៅហើយ តើខ្ញុំគួរសុំលែងលះបានទេ? សូមមិត្តភក្តិទាំងអស់គ្នាជួយខ្ញុំផង តើខ្ញុំគួរធ្វើយ៉ាងណាល្អ?