លោក​តា​៩០​​ឆ្នាំ​ !!! ដើរ​សំលៀងកាំបិត​​គេង​ក្រោម​ស្ពាន​ បែរ​ជួប​រឿង​ស្មាន​មិនដល់…. - Welcom to Komsan khmer

Thursday, March 29, 2018

លោក​តា​៩០​​ឆ្នាំ​ !!! ដើរ​សំលៀងកាំបិត​​គេង​ក្រោម​ស្ពាន​ បែរ​ជួប​រឿង​ស្មាន​មិនដល់….


លោក​តា​៩០​​ឆ្នាំ​ !!! ដើរ​សំលៀងកាំបិត​​គេង​ក្រោម​ស្ពាន​ បែរ​ជួប​រឿង​ស្មាន​មិនដល់….

តាម​បណ្ដាញ​សង្គម​ថៃ​មាន​ការ​ចែក​ចាយ​រូបថត​លោក​តា​ម្នាក់​អាយុ​​៩០​ឆ្នាំ ​មក​ពី​ខេត្ត​​ឧដុន​ថានី មក​ប្រកប​របរ​​​ជា​អ្នក​សំលៀង​កាំបិត​នៅ​ទីក្រុង​បាង​កក ដោយ​ស្នាក់​នៅ​​បរិវេណ​​ផ្លូវ​ហាយវ៉េ​ក្រោម​ស្ពាន​អាកាស​​ជា​កន្លែង​​​​គេង​យប់ ​មិន​មាន​ផ្ទះ ​មាន​ត្រឹម​តែ​​មុង​ចាស់​​​ ក្រាល​បន្ទះ​ក្ដារ​ចង​ជាមួយ​ដើម​ឈើ​ប៉ុណ្ណោះ។

មនុស្ស​មួយ​ក្រុម​​បាន​បញ្ជាក់​ថា ​នា​ពេល​ល្ងាច​ពួក​គេ​​​បាន​ត្រលប់​មក​ពី​លេង​ផ្ទះ​មិត្តភ័ក្ដិ​​វិញ​ ក៏​បាន​​ជួប​​លោក​​តា​ម្នាក់​កំពុង​អង្គុយ​ខាង​មុខ​កន្លែង​ស្នាក់​​នៅ​របស់​គាត់​ ក្រោយ​​ពេល​​ឃើញ​ពួកគេ​ គាត់​បាន​គេច​​ទៅ​អង្គុយ​​​កន្លែង​ម្ខាង​ទៀត។

ឃើញ​សភាព​បែបនេះ ​​មនុស្ស​មួយ​ក្រុម​​ខាងលើ ​បាន​​ដើរ​ចូល​ទៅ​​សួរ​លោក​តា​​ថា “តើ​​លោក​តា​ទៅ​ណា? ពួក​ខ្ញុំ​ស្ម័គ្រ​ចិត្ត​​នឹង​នាំ​​​លោកតា​ទៅ​​នៅ​ផ្ទះ​ពួក​ខ្ញុំ តែ​​​បែរ​ជា​តា​តប​វិញ​ថា ​មិន​អី​ទេ។” ​ទោះ​ជា​ចម្លើយ​របស់​តា​បែប​នេះ ពួក​គេ​​បាន​និយាយ​បញ្ចុះ​បញ្ចូល​រហូត​លោក​តា​យល់​ព្រម​។

លោក​​តា​ប្រាប់​ថា គាត់​មិន​មាន​កន្លែង​គេង​ឡើយ​ទើប​មក​គេង​​ក្រោម​​គែម​ផ្លូវ​ដូច្នេះ​​ ហើយ​ឡើង​មក​​​ក្រុង​បាងកក​ព្រោះ​នៅ​ខេត្ត​​ លោក​តា​​មិន​អាច​រក​ប្រាក់​បាន ​ទើប​មក​ធ្វើ​ការ​​​នៅ​ទីនេះ។
​ចុង​ក្រោយ ​នា​វេលា​ព្រឹក​មួយ ​ពួក​គេ​​បាន​​នាំ​​លោក​តា​​ទៅ​ពិសា​អាហារ​ពេល​ព្រឹក​ រួច​​នាំ​តា​ទៅ​​មើល​កន្លែង​ស្នាក់​នៅ​ថ្មី ដែល​ជា​​​ផ្ទះ​​មាន​​សម្ភារៈ​ប្រើ​ប្រាស់​គ្រប់​បែប​យ៉ាង​​នៅ​ភូមិ​សិនថន​ ផ្លូវ​​១៧ និង​មាន​​អ្នក​ចូល​មក​​សួរ​សុខ​ទុក្ខ​លោក​តា​ជា​បន្ត​បន្ទាប់​៕