ទើបតែឆ្លងទន្លេ នៅសុខៗក៏ព្រឺរងាឡើងញ័រខ្លួន!! ពេលគ្រូពេទ្យបើកភួយមើល ស្រាប់តែ… - Welcom to Komsan khmer

Thursday, March 22, 2018

ទើបតែឆ្លងទន្លេ នៅសុខៗក៏ព្រឺរងាឡើងញ័រខ្លួន!! ពេលគ្រូពេទ្យបើកភួយមើល ស្រាប់តែ…


អ្នកម្ដាយគ្រប់រូបប្រាប់ថាពេលឆ្លងទន្លេទោះបីមានភាពលំបាកយ៉ាងណាក៍ស៊ូទ្រាំ រហូតដល់អ្នកម្ដាយខ្លះមិនចង់បានកូនស្រី មិនមែនស្រលាញ់កូនប្រុសជាងកូនស្រីនោះទេ គ្រាន់តែបារម្ភមិនចង់ឲ្យកូនស្រីត្រូវមកពពោះ៩ខែដូចខ្លួនឡើយ ហើយពេលដែលឆ្លងទន្លេត្រូវមកឈឺចុកចាប់ទៀតផង។ថ្មីៗវេបសាយបរទេសបានបង្ហោះរឿងរ៉ាវរបស់អ្នកលេងហ្វេសប៊ុកម្នាក់ដោយសរសេរថា៖ “ជីន” មានអាយុ២៧ឆ្នាំ ក្រោយពីរៀបការជាមួយស្វាមីបានមិនយូរប៉ុន្មានក៏មានផ្ទៃពោះ ទាំងក្រុមគ្រួសាររំភើបសប្បាយចិត្តខ្លាំងណាស់ ពួកគាត់នៅខេត្តផ្សេងគ្នា នៅពេលដែលមានផ្ទៃពោះនាងនៅផ្ទះធ្វើកិច្ចការតិចតួច នៅពេលដែលឪពុកម្ដាយក្មេកទៅចំការ នាងជាអ្នកដាំបាយធ្វើម្ហូបអាហារ ចំណែកស្វាមីទៅធ្វើការនៅទីក្រុង។
ពេលដំបូងនាងគិតថាគ្មានបញ្ហាអ្វីទេប៉ុន្ដែពេលចូលសប្តាហ៍ទី៣៩ថង់ទឹកភ្លោះបានបែក អ្នកផ្ទះប្រញាប់យកនាងទៅមន្ទីពេទ្យភ្លាមៗ ក្រោមពីគ្រូពេទ្យបានត្រួតពិនិត្យហើយបានប្រាប់ថានាងអាចឆ្លងទន្លេដោយខ្លួនឯងបាន នាងបាននៅរង់ចាំឆ្លងទន្លេ រហូតដល់ម៉ោង៣មាត់ស្បូនក៏បើក នាងត្រូវបានគេដាក់រទេះរុញចូលទៅក្នុងបន្ទប់ឆ្លងទន្លេភ្លាមៗ។
ក្រោមពីចូលទៅក្នុងបន្ទប់ឆ្លងទន្លេបានប្រហែលជាង១ម៉ោង នាងក៏បានឆ្លងទន្លេបានកូនប្រុសមួយ បន្ទាប់ពីសម្អាតរាងកាយម្ដាយនិងទារករួចមក គ្រូពេទ្យបានជួយដេរមុខរបួសមាត់ស្បូនឲ្យនាង ក្រោយពីសង្កេតមើលអាការប្រហែល២ម៉ោងគ្រប់យ៉ាងគ្មានបញ្ហានាងនិងកូនត្រូវបានគេរុញទៅក្នុងបន្ទប់សម្រាក។ស្វាមីនិងម្ដាយក្មេកអង្គុយរង់ចាំនៅខាងមុខបន្ទប់ លុះពេលនាងឆ្លងទន្លេរួចហើយម្នាក់ៗទៅចោមរោមមើលយ៉ាងណែន ហើយនាំគ្នានិយាយថាមុខដូចនរណា ច្រមុះដូចនរណា… ជីន ឃើញពួកគាត់សប្បាយចិត្តណាស់ ប៉ុន្ដែនៅក្នុងចិត្តនាងបែជាឈឺចុកចាប់ គ្មាននរណាម្នាក់បារម្ភពីនាងឡើយ។ក្រោយពីស្វាមីបានចូលមកមើលកូនរួចហើយ ក៏បានរុញរទះភរិយានិងកូនទៅក្នុងបន្ទប់សម្រាក ប៉ុន្ដែព្យាយាមរុញចេញពីបន្ទប់មិនដល់៥នាទីផង នាងប្រាប់ស្វាមីរបស់ខ្លួនថានាងរងាណាស់ ញ័រខ្លួន ញ័រថ្គាមពេលដែលនាងនិយាយស្វាមីបានឮដូច្នោះក៏ប្រញាប់ទៅហៅគ្រូពេទ្យ បរិយាកាសនៅក្នុងបន្ទប់អ្នកជម្ងឺបានផ្លាស់ប្ដូរ។
ពេលគ្រូពេទ្យចូលមកដល់ក្នុងបន្ទប់ហើយបានបើកភួយរបស់នាងមើល ស្រាប់តែឃើញរាងកាយរបស់នាងពោរពេញទៅដោយឈាមព្រមទាំងហូរស្រក់មិនឈប់ទៀតផង។គ្រូពេទ្យបានវិនិច្ឆ័យថាជាអាការឈាមហូរក្រោយពីឆ្លងទន្លេ ក្រោយពីបាននិយាយជាមួយនាង ជីន ទើបបានដឹងថា ឥរិយាបថរបស់សមាជិកនៅក្នុងក្រុមគ្រួសារពេលដែលនាងត្រូវបានគេរុញរទះចេញពីបន្ទប់ឆ្លងទន្លេធ្វើឲ្យនាងមានអារម្មណ៍មិនល្អ តូចចិត្ត ទើបធ្វើឲ្យមានឈាមហូរដូចដែលបានឃើញនេះ។ចំណាំ៖ អ្នកម្ដាយក្រោយពីឆ្លងទន្លេ ត្រូវការយកចិត្តទុកដាក់ឲ្យបានច្រើន សមាជិកនៅក្នុងក្រុមគ្រួសារមិនចាំបាច់ចាប់អារម្មណ៍លើខ្លួនទារកពេកនោះទេ ការមិនអើពើចំពោះអ្នកម្ដាយដែលទើបនឹងឆ្លងទន្លេ ហាមធ្វើឲ្យនាងមានអារម្មណ៍មិនល្អជាដាច់ខាត ដើម្បីជៀសវាងអាការឈាមហូរ។
នៅពេលដែលអ្នកម្ដាយមានផ្ទៃពោះក៏មិនស្រួលប៉ុន្មានឡើយ គ្រប់ពេលបារម្ភពីសុខភាពកូន ហើយនៅពេលឆ្លងទន្លេកូនកើតមកមានសុវត្ថិភាព អ្នកម្ដាយគ្រាន់តែចង់បានពាក្យនិយាយសម្តែងពីក្តីព្រួយបារម្ភ អូខេទេ? គ្រាន់តែប៉ុណ្ណឹងនាងក៏សប្បាយចិត្តទៅហើយ…។អ្នកម្ដាយគ្រប់រូបនៅពេលដែលចេញពីបន្ទប់ឆ្លងទន្លេ តើស្វាមីរបស់អ្នកមើលនរណាមុន?ប្រភព៖kh-empire.com