ភ្នំពេញ៖ នារីម្នាក់ ដែលត្រូវគេស្គាល់ថា ជាអ្នកបម្រើការនៅក្នុងហាងបារាំងនោះ បានធ្វើអត្តឃាតដោយការចង.កសម្លាប់ខ្លួន នៅចំណុចផ្ទះជួលលេខ១២២E4Z ក្រុម៥ ភូមិ១ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ។
សមត្ថកិច្ចបានប្រាប់អោយដឹងថា នារីរងគ្រោះឈ្មោះ សម្ភស្ស អាយុ ២៩ឆ្នាំ មុខរបរ ធ្វើការហាងបារាំង ស្នាក់ នៅផ្ទះជួលកើតហេតុខាងលើ ។
យោងតាមសម្តីមិត្តភក្តិនារីរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះបានចេញពីធ្វើការ ហើយក៏មកបបួលរូបខ្លួនទៅផឹកស៉ីជាមួយគេ ពេលនោះ រូបខ្លួនបានប្រាប់ទៅនារីរងគ្រោះថា គេមិនមានលុយសម្រាប់ផឹកស៉ីនោះទេ។
ភ្លាមៗនោះ នារីរងគ្រោះក៏បានតេទូរស័ព្ទទៅបុរសម្នាក់ ដែលគេស្គាល់ថា ជាសង្សារ របស់ខ្លួន នៅពេលដែលតេទៅ ក៏និយាយមិនត្រូវគ្នាហើយឈ្លោះប្រកែតគ្នាយ៉ាងខ្លាំងៗ ដោយបាននិយាយថា ខ្លួនមានប្រពន្ធកូនហើយ ម៉េចបានមកស្រលាញ់រូបគេទៀត។
បន្ទាប់មក នារីរងគ្រោះក៏បានបោះទូរស័ព្ទដែលកំពុងតែនិយាយជាមួយបុរសជាសង្សារនោះចោល បណ្តាលឲ្យបែកខ្ទេច ហើយក៏ត្រូវបានឈ្មោះ សិន លីនណា ទៅរើសយកទូរស័ព្ទរបស់នារីរងគ្រោះមកវិញ និងបាននាំគ្នាចូលគេងទាំងអស់គ្នា ។
ស្រាប់តែព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ក៏បានប្រទះឃើញនារីរគ្រោះចង.កសម្លាប់ខ្លួនឯងបាត់ទៅហើយ រួច ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមក ពិនិត្យនឹងធ្វើកោសលវិច្ឆ័យ និងបានប្រគល់សពនារីរងគ្រោះខាងលើទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ប្រភពjongruk