កណ្ដាល៖ បុរសម្នាក់ត្រូវបាននគរបាលស្រុកស្អាងឃាត់ខ្លួន បន្ទាប់ពីបាន ប្រើល្បិចកល ហៅឈ្មួញទិញផ្លែស្វាយ ឲ្យទៅបេះផ្លែស្វាយគេនៅក្នុងចំការ ថាស្វាយខ្លួនឯង ពេលបេះបាន ជាងមួយតោន ត្រូវម្ចាស់គេទៅទាន់ ប្ដឹងនគរបាល ឱ្យចាប៉ខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២០ខែមីនា ឆ្នាំ២០១៨ នៅចំណុចចម្ការស្វាយរបស់ឈ្មោះ ព្រាប ស៊ីណា ស្ថិតក្នុងភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
នគរបាលស្រុកស្អាង បានឱ្យដឹងថាជនសង្ស័យ ដែលប្រើល្បិច ឈ្មោះ ភី ភារុណ ហៅ ឈី ភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
វត្ថុតាងចាប់យកផ្លែស្វាយកែវរមៀត(ច្រកថង់ក្រដាស)ទម្ងន់១៧៩៥គីឡូក្រាមនិងជញ្ជីងចំនួន១ ។ ចំណែក ជនរងគ្រោះ ជាម្ចាស់ឈ្មោះព្រាប ស៊ីណា ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ មានទីលំនៅនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាងខេត្តកណ្តាល។
នគរបាលបានឱ្យដឹងបន្ថែមថា ដើមចមដំបូង នៅថ្ងែទី២០ខែមីនាឆ្នាំ២០១៨វេលាម៉ោង៧ព្រឹកមាន អ្នកជិៈម៉ូតូ ដើរទិញស្វាយ ឈ្មោះ ឈឿងរ៉េន ឈ្មោះជៀន យ៉ុម ឈ្មោះ សុខ ម៉ាញនិងឈ្មោះហេងសុខាបានជិះម៉ូតូ ដើម្បីរកទិញផ្លែស្វាយតាមចំការក៏បានជួប ឈ្មោះភី ភារុណ ជាជនសង្ស័យ នៅផ្លូវមុខវត្តខ្ពបហើយ ឈ្មោះ ភារុណ បានប្រើល្បិចថាខ្លួនមានស្វាយលក់ រួចបាននាំទៅដល់ចំការស្វាយនៅចុងព្រែកថ្មី ស្ថិតភូមិរកាលើឃុំខ្ពប ស្រុកស្អាង ដោយឈ្មោះភី ភារុណ កាត់ថ្លៃ១០០០រៀល(មួយពាន់រៀល)ក្នុងមួយគីឡូក្រាម។
ចំណែកអ្នកទិញ ឈ្មោះឈឿង រ៉េន ឈ្មោះជៀន យ៉ុម ឈ្មោះ សុខ ម៉ាញនិងឈ្មោះហេងសុខាបានតថ្លៃ៥៥០៛ក្នុងមួយគីឡូក្រាម។ ឈ្មោះភី ភិរុណក៍ព្រមលក់ដោយអ្នកទាំងបួនខាងលើចាប់ ផ្តើមបេះផ្លែស្វាយដោយខ្លួនឯងពីម៉ោង៨ព្រឹរហូតដល់១២និង៣០នាទី បេះអស់ផ្លែស្វាយ រួចថ្លឹងបាន ទម្ងន់១៧៩៥គីឡូក្រាម ក៏ប្រគល់លុយទៅអោយឈ្មោះភី ភារុណចំនួន ៨៨០០០០៛(ប៉ែតសិបប្រាំបីម៉ឺនរៀលគត់)ភ្លាម។
បន្ទាប់មក ទើបឈ្មោះព្រាប ស៊ីណា (ម្ចាស់ចម្ការស្វាយ)មកដល់ពេលនោះឈ្មោះឈឿងរ៉េន ឈ្មោះជៀន យ៉ុម ឈ្មោះ សុខ ម៉ាញនិងឈ្មោះហេងសុខា បានអះអាងថា ពួកខ្លួន ទិញពីឈ្មោះភី ភារុណ។ ទើបដឹងថា ឈ្មោះភី ភារុណ បាន លួចស្វាយខ្លួនលក់ក៏បានទៅប្ដឹងនគរបាលតែម្ដង ពេលទទួលបានព័ត៌មានខាងលើនគរបាលប៉ុស្ដិខ្ពបបានទៅដល់ កន្លែងកើតហេតុធ្វើការស្រាវជ្រាវឃាត់ខ្លួនឈ្មោះភី ភារុណរួមទាំងវត្ថុតាងបញ្ជូនមកប៉ុស្តិ៍រដ្ឋបាលខ្ពបដើម្បីសាកសួរ។
ជនសង្ស័យបានសារភាពថា ខ្លួន ពិតជាបាន ប្រើល្បិចកល ហៅអ្នកទិញស្វាយ ទៅលួចបេះផ្លែស្វាយគេមែន ។
ជនសង្ស័យត្រូវបានគរបាលស្រុកកស្អាង កសាងសំណំុរឿង បន្តអនុវត្តតាមនីតិវីធី។ ចំណែក អ្នកទិញស្វាយត្រូវបាននគរបាលធ្វើការអប់រំ ដោះលែងវិញ ផ្លែស្វាយជាងមួយតោនបានបនរគល់ អោយម្ចាស់វិញ៕ប្រភពjongruk.