***ឥណ្ឌូណេស៊ី ៖ ស្ត្រីម្នាក់អាយុ ២២ ឆ្នាំត្រូវបានគេប្រទះឃើញស្លាប់នៅលើផ្លូវ Randublatung Blora ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃសុក្រ។ ស្នាមរបួសត្រូវបានគេរកឃើញនៅលើពោះនិងក្បាលពីក្រោយរបស់ស្ត្រីនេះ។ តាមអាជ្ញាធរនិយាយថា ស្ត្រីនេះត្រូវបានគេសម្លាប់ហើយសពរបស់នាងត្រូវបានគេរុញទម្លាក់ចោលនៅតាមដងផ្លូវនេះ។
***ប្រមុខប៉ូលិសក្រុងប្លូរ៉ាលោក AKBP Saptono បានប្រាប់អ្នកយកព័ត៌មានកាលពីយប់ថ្ងៃសុក្រថា មានការចង្អុលបង្ហាញមួយ (ស្ត្រីម្នាក់នេះ) ត្រូវបានសម្លាប់ ដោយប្ដីរបស់នាង មកដល់ពេលនេះឧក្រិដ្ឋជនមិនទាន់ត្រូវបានចាប់ខ្លួននោះទេ។
***សាកសពរបស់ស្ត្រីរូបនេះត្រូវបានរកឃើញដោយប្រជាពលរដ្ឋម្នាក់នៅក្នុងចម្ការដាំដំណាំអាម៉ាអូហ្គនី។ 119 RPH Jatisumo PKPH Kedungjambu KPH Randublatung នៅភូមិ Wulung ស្រុក Randublatung ក្នុងប្រទេសឥណ្ឌូណេស៊ី។ គាត់ក៏បានស្គាល់ថា នាងមានប្ដី ហើយអំពើឃាតកម្មនេះសង្ស័យជាប្ដីរបស់នាង ដែលកំពុងមានស្ត្រីម្នាក់ទៀត (ប្រពន្ធចុង) ពេលនេះបាននាំគ្នារត់គេចខ្លួន។
ទោះជាយ៉ាងណាក៏ដោយប៉ូលិសមិនទាន់ដឹងមូលហេតុច្បាស់លាស់ដែលសម្លាប់ប្រពន្ធទម្លាក់ក្នុងព្រៃនេះដែរ៕
ប្រភព ៖ realsocialnews