អស់អីយាយ! ប្ដីតាមទាន់ប្រពន្ធនាំប្រុសចូលបន្ទប់ ត្រូវប្រពន្ធនិយាយបបញ្ឈឺថា មកពីប្រដាប់ភេទ … - Welcom to Komsan khmer

Thursday, March 22, 2018

អស់អីយាយ! ប្ដីតាមទាន់ប្រពន្ធនាំប្រុសចូលបន្ទប់ ត្រូវប្រពន្ធនិយាយបបញ្ឈឺថា មកពីប្រដាប់ភេទ …


ភ្នំពេញ ៖ ប្តី-ប្រពន្ធមួយគូ ខណៈដែលកំពុងជួបបញ្ហា ទំនាស់ក្នុងគ្រួសារ រស់នៅមិនចុះសម្រុងគ្នា ដោយប្ដីសង្ស័យទៅលើប្រពន្ធមានប្រុសថ្មី រង់ចាំឃ្លាំមើល អស់រយៈពេលកន្លះខែ បែរជាប្រទះឃើញប្រពន្ធនាំប្រុសមកចូលដល់ក្នុងបន្ទប់ ប្ដីខឹងដល់កទ្រាំលែងបាន ក៏បិទទ្វារខ្ទប់ចាក់សោ រត់ទៅប្តឹងប៉ូលិស ឱ្យចាប់ឃាត់ខ្លួនយកទៅសួរនាំ នៅប៉ុស្តិ៍ប៉ូលិស ។
ទំនាស់គ្រួសារនេះ កើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី១៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅ បន្ទប់ជួល ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ បុរសជាប្តី ឈ្មោះ ម៉ម សំណាង អាយុ២១ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនថ្នាំពេទ្យ ppm មានទីលំនៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ , ប្រពន្ធ ឈ្មោះ វី ធីតា អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ អូលីវ អត្តលេខ០២១ ស្នាក់នៅផ្ទះជួល ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ចំណែក បុរសម្នាក់ទៀត ដែលប្តីចោទថា ជាសហាយរបស់ប្រពន្ធខ្លួន មានឈ្មោះ សិទ្ធ ឌឿន អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ អូលីវ ជាមួយស្រ្តីខាងលើ ។បុរសប្តី បានឲ្យដឹងថា ខ្លួនបានស្រឡាញ់គ្នា ជាមួយ ស្រ្តីឈ្មោះ វី ធីតា ហើយត្រូវបានឪពុកម្តាយ ផ្សំផ្គុំរៀបការ ឲ្យក្លាយជាប្តីប្រពន្ធ តែមិនបានចុះ សំបុត្រអាពាហ៍ពិពាហ៍ទេ រហូតដល់មាន កូនប្រុសម្នាក់ ជាចំណងស្នេហ៍ ហើយត្រូវបានភាគីខាងប្រពន្ធ យកទៅរស់នៅ ជាមួយជីដូន ឯស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបាត់ហើយ ។ ការរួមរស់អស់ រយៈពេល ៣ឆ្នាំកន្លងមកហើយ ទោះជាមានផ្ទះខ្លួនឯង ក្នុងភូមិព្រៃជីសាក់ក៏ដោយ សុខចិត្ត២នាក់ប្តីប្រពន្ធ ស្នាក់នៅបន្ទប់ជួល ផ្សេងមួយទៀត ក្នុងភូមិក្បែរនោះ តែចូលមកដល់ក្នុងខែមីនា ឆ្នាំ២០១៧នេះ សម្ព័ន្ធភាពស្នេហា ក្រុមគ្រួសារ ធ្លាក់ចូលក្នុងភាពរង្គោះរង្គើ រស់នៅមិនចុះសម្រុងគ្នា ហើយខ្លួនឃើញប្រពន្ធប្លែកៗ និងបានសង្ស័យដែរ តែរកភស្ដុតាងមិនបាន , រហូតដល់ចុងក្រោយនេះ
តាមទាន់ប្រពន្ធនាំប្រុសចូលថ្មីចូលផ្ទះក៏ចាប់ជាប់តែម្ដង។ចំណែកភាគីខាងប្រពន្ធវិញ ដែលមានវត្តមាននៅក្នុងប៉ុស្តិ៍ប៉ូលិសវិញ បាននិយាយកប់ៗមាត់ថា រាល់ការចោទប្រកាន់របស់ប្តី គ្មានភស្តុតាង ណាដែលឃើញប្រពន្ធ កំពុងរួមរ័កជាមួយប្រុសផ្សេងនោះទេ , ហើយអំឡុងពេលនៅក្នុងបន្ទប់ជាមួយបុរសម្នាក់នោះ ក៏មានប្អូនស្រីរបស់នាងម្នាក់ទៀតផងដែរ ឈ្មោះ វី ស្រីស នៅអង្គុយលេង ជាមួយគ្នា រឿងអីដែល ធ្វើអីៗគ្នាកើត បើក្នុងបន្ទប់មានគ្នា៣នាក់។ នាង វី ធីតា បន្តទាំងមាត់ដាចទៀតថា បើចង់រួមរ័កជាមួយសហាយវិញ មិនចាំបាច់មកបន្ទប់ជួលនាំគេដឹងទេ ទៅជួលបន្ទប់ផ្ទះសំណាក់ រួមរក្សមួយឆ្អែត ប្តីគ្មានដឹងផង, ចុងក្រោង នាងនិយាយទាំងពាក្យគ្រោធគ្រាតថា មកពីប្តីប្រដាប់ភេទតូច ទើបរស់នៅមិនចុះសម្រុងគ្នា អ្នកផ្សេងធំ ហំជាង៕ប្រភព phnekmedia