យុវតីជៀរជ័រស្រស់ស្អាតត្រូវបានជនសង្យ័យរំលោភហើយសម្លាប់យ៉ាងសាហាវព្រៃផ្ស័យបំផុត……. - Welcom to Komsan khmer

Sunday, March 25, 2018

យុវតីជៀរជ័រស្រស់ស្អាតត្រូវបានជនសង្យ័យរំលោភហើយសម្លាប់យ៉ាងសាហាវព្រៃផ្ស័យបំផុត…….


ខេត្តរតនគិរីៈ នៅព្រឹកថ្ងៃទី២៥ ខែមិនា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ៩ៈ០០នាទីព្រឹក មានករណី ឃាតកម្ម(រំលោភសំលាប់) ស្ថិតនៅក្នុងចំណុចចំការកៅស៊ូរបស់ឈ្មោះ ចាប ណារិន ស្ថិតក្នុងភូមិ ពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
ដោយមានការសម្របសម្រួលពីលោកហាក់ ហ័ន ព្រះរាជអាជ្ញារងអយ្យអមសាលាដំបូងខេត្តរតនគិរីនិងសមត្ថកិច្ចនគរបាលវិទ្យាសាស្រ្តនៃស្នងការនគរបាលខេត្តព្រមទាំងអាជ្ញាធរមូលដ្ឋានបានប្រាប់ឲ្យដឹងថា -ជនរងគ្រោះមានឈ្មោះ រ .ស.ហ. ភេទស្រី អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមឃុំកើតហេតុខាងលើ មុខរបរកម្មករជៀជ័រកៅស៊ូ ។
-តាមការសាកសួរបំភ្លឺពីម្តាយជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះបានបាត់ចេញពីផ្ទះនៅក្នុងចំការកៅស៊ូ តាំងពីវេលាម៉ោងប្រហែល ១០ៈ០០ព្រឹកនៅថ្ងៃទី២៤ខែមិនា២០១៨ ពួកគាត់បាននាំគ្នាដើររកដែរតែរកមិនឃើញ ។
លុះដល់វេលាម៉ោងប្រហែល៩ៈ០០ព្រឹកថ្ងៃទី២៥ខែមិនាឆ្នាំ២០១៨ ពួកគាត់ក៏បាននាំគ្គ្នាដើររកក៏ជួបប្រទះឃើញសាកសពកូនរបស់គាត់ដេកស្លាប់នៅក្នុងគុម្ពចេកចុងចំការកៅស៊ូ ដែលមានចង្ងាយពីផ្ទះ(ផ្ទះចំការ)ប្រហែល៦០០ម៉ែតហើយគាត់បានឃើញសាកសពកូនរបស់គាត់ដេកស្លាប់ដោយសំរាតខោចេញពីខ្លួន។ សំភារះបាត់បង់ ទូរស័ព្ទម៉ាក អាយខល ចំនួន១គ្រឿង-ខោ ខាវប៊យជើងវែងមួយ។
ដកហូតសំភារៈរួមមានៈ -កងដៃកាឡៃ 01 កង(របស់ជនរងគ្រោះ) -ខ្សែករ កាឡៃ 01 ខ្សែ(របស់ជនរងគ្រោះ) -ស្បែកជើងផ្ទាត់ 01គូ -ដំបងឈើជ្រុង(ដៃរណែង)01 មានជាប់ឈាម តាមលទ្ធផលនៃការធ្វើ កោសល្យវិច្ច័យបានអោយដឹងថា៖ជនរងគ្រោះត្រូវបានជនសង្ស័យរំលោភហើយវាយសំលាប់តែម្តង។ ក្រោយពិនិត្យរួចសមត្ថកិច្ចបានធ្វើការប្រគល់សាកសពទៅអោយជនរងគ្រោះដើម្បីធ្វើបុណ្យតាមប្រពៃណី។ -បច្ចុប្បន្នការិយាល័យជំនាញបានសហការជាមួយកំលាំងអធិការស្រុកអូរយ៉ាដាវកំពុងធ្វើការស្រាវជ្រាវសើុបអង្កេតតាមនីតិវិធី៕ប្រភព៖hangmeasdaily