ខេត្តបន្ទាយមានជ័យ ៖ បុរសចំណាស់ម្នាក់ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបញ្ជូនទៅកាន់តុលាការ ក្រោយពីធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ8ឆ្នាំម្នាក់ក្នុងចំការមួយកន្លែង នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ជនសង្ស័យឈ្មោះទៀង គី អាយុ៦៣ឆ្នាំ មានទីលំនៅភូមិជន្លុះ ឃុំជន្លុះ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ បច្ចុប្បន្នស្នាក់នៅក្នុងចំការមួយកន្លែងក្នុងភូមិបឹងស្នោ ឃុំស្លក្រាម ស្រុក
ស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយត្រូវនគរបាលចាប់ខ្លួនកាលពីម៉ោង០៧ និង៣០នាទី ចំណែកក្មេងស្រីរងគ្រោះអាយុ8ឆ្នាំ ។បើតាមលោកហៀម តុល ឪពុកកុមាររីរងគ្រោះឱ្យដឹងថា មុនពេលកើតហេតុ ជនឈ្មោះទៀង គី បានមកស្នាក់នៅ ដើម្បីធ្វើចម្ការនៅភូមិ-ឃុំខាងលើ ។ ដោយនិយាយថា ផ្ទះក្នុងចម្ការស្ងាត់ពេក និងយល់ថា ជាមនុស្សរាប់អានគ្នា គាត់ ក៏ឱ្យកូនប្រុស-ស្រី២នាក់ទៅដេកជាមួយ ។ លុះនៅយប់ជ្រៅឈ្មោះទៀង គី បានឱ្យកូនប្រុសអាយុ 7ឆ្នាំចុះមកដេកក្រោមផ្ទះ ដោយកូនប្រុសឮសំឡេងបងស្រីយំ បានរត់ទៅហៅគាត់ (ឪពុក)
ពេលចុះមកមើល ទើបដឹងថា ឈ្មោះទៀង គី បានចាប់រំលោភកូនស្រីរបស់គាត់ ។លោកសិទ្ធ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ជនសង្ស័យត្រូវនគរបាលស្រុកស្វាយចេកចាប់ខ្លួនតាមបណ្តឹងរបស់អាណាព្យាបាលកុមារីរងគ្រោះ និងយោងកាតបញ្ជាផ្ទាល់ពីលោកសុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រោយពីស្រាវជ្រាវ ក៏ចាប់ខ្លួនជនសង្ស័យយកមកសួរនាំ រួចជនសង្ស័យបានឆ្លើយថា ពិតជាបានចាប់រំលោភក្មេងស្រីពិតប្រាកដមែន សម្រេចរហូត៥ដង ។