ស្ត្រីម្នាក់ខឹង លោក ប្តីពូកែ ខឹងនិងប្រចណ្ឌប្តីខ្លាំងពេកក៏ សម្រេចចិត្តផឹកថ្នាំបាញ់ស្មៅ ប្រភេទទឹកខៀវ ប៉ុនប៉ងសម្លាប់ខ្លួនកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅណុចភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្រប៉ៃលិន រងរបួស់ធ្ងន់ ។ខាងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនបានឱ្យវិលត្រឡប់ទៅផ្ទះវិញ ក៏ព្រោះតែស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរពេកមិនអាចព្យាបាលបាន ៕
ជនរងគ្រោះឈ្មោះ រ៉េត ចន្នី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។បច្ចុប្បន្ននារីរងគ្រោះមានស្ថានភាពធ្ងន់ធ្ងរ ដោយកំពុងព្យាយាម យកទៅសង្គ្រោះនៅមណ្ឌលបន្តផ្សេងទៀត។ប្រភព peoplenews