បច្ចុប្បន្ននេះ ឃើញថាមានក្មេងស្រីជំទង់ជាច្រើន បានកំពុងភ្លើតភ្លើន
និងធ្វើរឿងផ្តេសផ្តាសមិនសមរម្យផ្សេងៗ
ដែលប្រាសចាកពីក្រមសិលធម៌សង្គម ។ ដោយក្នុងនោះ
អ្នកខ្លះបានប្រព្រឹត្តឡើងនៅលើពិភពអនឡាញ
តាមរយៈការលេងសើចដ៏ជ្រុលហួសហេតុ និងខ្លះទៀត
ចង់ទទួលបានផលប្រយោជន៍អ្វីមួយប៉ុណ្ណោះ
ដោយពុំគិតពីតម្លៃនៃសេចក្តីថ្លៃថ្នូររបស់ខ្លួនសូម្បីបន្តិចឡើយ ។
ជាក់ស្តែង ថ្មីៗនេះ ក្មេងស្រីជំទង់អាយុ ១៧ ឆ្នាំម្នាក់
បានធ្វើឲ្យគេរិះគន់យ៉ាងខ្លាំង
បន្ទាប់វីដេអូបានរីករាលលើបណ្តាញសង្គម
បានបង្ហាញឲ្យឃើញក្មេងស្រីនេះស្លៀកក្រម៉ាពោះគោពណ៌សចងពង់
ក្នុងចំណោមមិត្តភក្តិរបស់នាងស្លៀកសិចស៊ីជាច្រើននាក់ផ្សេងទៀត
ខណៈដើររើសឥវ៉ាន់នៅក្នុងផ្សារទំនើបមួយ ក្នុងប្រទេសថៃ ។អ្វីដែលហួសចិត្តបំផុតនោះ នៅក្នុងឃ្លីបដំបូង
គេបានឃើញក្មេងស្រីជំទង់នេះ បានដើរទៅចាប់រើសប្រអប់ស្រោមអនាម័យ
និងលើកបង្ហាញ ។
នៅពេលមិត្តភក្តិរបស់នាងសួរថា តើនាងកំពុងទិញអ្វី
ក្មេងស្រីរូបនេះបានឆ្លើយថា «រកទិញស្រោមអនាម័យ»
មុនពេលដើររកមើលរបស់របរផ្សេងទៀត ៕