វាជាជំនឿមួយដែលមានការជឿតៗគ្នាជាយូរមកហើយអំពីអំណាចនៃវិញ្ញាណអ្នកដេលបានចែកឋានទៅហើយអោយលេខឆ្នោតអ្នកនៅរស់ចាក់ត្រូវផ្អើលភូមិ។បើតាមអ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ ខៈនិងនីត ប្រាស៊ើតភង់ បានសរសេរលើគណនីរបស់ខ្លួនថា យាយរបស់គេដែលបានចែកឋានទៅមិនទាន់យកទៅបូជានៅឡើយផងបានជួយអោយកូនចៅត្រូវលេខឆ្នោតតាមរយៈការពន្យល់សពអោយយកផ្លែត្រប់ស្រួយមកពុះជាពីរ។
គេក៏ធ្វើតាមការពន្យល់សពដោយយកផ្លែត្រប់ដែលគេដាក់ក្នុងកញ្ជើរក្បែរមឈូសយកមកពុះជាពីរ។ ភ្លាមនោះគេក៏ឃើញមានជាលេខនៅក្នុងផ្លែត្រប់នោះពិតប្រាកដមែនដែលអ្នកណាក៏ឃើញថាជាលេខ 68,86,65,56,685។
សូមទស្សនារូបភាពខាងក្រោម៖