កណ្តាល: សាកសពស្អុយរលួយ រលេះសាច់ស្ទើរអស់ ត្រូវបានគេប្រទះ ឃើញនៅក្នុងព្រៃ នៅវេលាម៉ោង១១:៤៥នាទីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ចំណុច អូរល្វា ភូមិ អរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ច ជំនាញខាងពិនិត្យឃើញថា ជាករណីឃាតកម្ម ។នគរបាលបានអោយដឹងថា សាក សពដែលសមត្ថកិច្ចពិនិត្យមិនស្គាល់ អត្តសញ្ញាណ ទេ ភេទប្រុស អាយុ ប្រហែលចន្លោះពី៤០ឆ្នាំ ទៅ៥០ឆ្នាំ (មានស្ថានភាពរលេះរលួយសាច់) ស្លៀកខោខូវប៊យជើង វែង ខៀវ ក្រណាត់យឺតខ្សែក្រវ៉ាត់ពណ៌ខ្មៅ ក្បាលដែករូបផ្កាយ (ទាហាន) អត់ មានពាក់អាវ ។ក្នុងការពិនិត្យសាកសពនេះ មានការចូលរួមពីសំណាក់កម្លាំង ការិយាល័យបច្ចេកទេស វិទ្យាសាស្រ្តកម្លាំង អធិការដ្ឋាននគរបាលស្រុក ប៉ុស្តិ៍ ពេទ្យមណ្ឌលសុខភាព ក្រុមប្រឹក្សាឃុំ ភូមិបានពិនិត្យសាកសព។ក្រោយក្រុមបច្ចេកទេសធ្វើការពិនិត្យ រួចឃើញថា សាកសពដេកផ្កាប់មុខ ដៃស្តាំមាន ស្នាម ចាក់សាក់នៅលើ កំភួនដៃ(រូបផ្កាកូលាប)ក្បាលផ្នែក ខាងក្រោយមុតដល់ខាងមុខ (ពីប្រជុំកណ្តាលរហូតដល់មុខ លើ ចុងចិញ្ចើមខាងឆ្វេង) ស្លៀកខោ លីអូពណ៌ខ្មៅ ក្នុងហោប៉ៅស្តាំខាងមុខ មាននាឡិកាមួយ ពណ៌ស សក់វែង ស្លូត ធ្មេញធំរដិករដុប ប្រហោងមិន ស្មើស្នាមមុតមួយចំហៀងក្បាលផ្នែកខាងឆ្វេង ពីលើជើងសក់ផ្នែកខាង ក្រោយកាត់ ទទឹងលើស្លឹកត្រចៀកខាងឆ្វេងមកដល់លើចិញ្ចើមខាងស្តាំ។ មានស្នាមបាក់ឆ្អឹងកំភួនដៃខាងឆ្វេង បាក់ជាពីរកំណាត់ដាច់ចេញពីគ្នា។ បាក់ភ្លៅខាង ឆ្វេងលើក្បាលជង្គង់ ។ក្រោយពីពិនិត្យសាកសពរួចហើយ នគរបាលបានសន្និដ្ឋានថា ករណីនេះ ជាករណី ឃាតកម្ម។
««««សាកសពត្រូវបានកប់នៅវត្តឧទុម្ពរ ភូមិអរិយក្សត្រឃុំអរិយក្សត្រ ដើម្បី ស្រាវជ្រាវស្វែង ចាប់ជនល្មើស ៕ប្រភព៖ ដើមអម្ពិល