ផ្អើលសង្កាត់ស្ទឹងមានជ័យ !!! ក្រោយស្រ្ដីម្នាក់ប្រើហិង្សារលើក្មេងប្រុស(គ)ម្នាក់ បណ្ដាលអោយហូរឈាមតាមត្រចៀក - Welcom to Komsan khmer

Tuesday, April 3, 2018

ផ្អើលសង្កាត់ស្ទឹងមានជ័យ !!! ក្រោយស្រ្ដីម្នាក់ប្រើហិង្សារលើក្មេងប្រុស(គ)ម្នាក់ បណ្ដាលអោយហូរឈាមតាមត្រចៀក



ផ្អើលសង្កាត់ស្ទឹងមានជ័យ !!! ក្រោយស្រ្ដីម្នាក់ប្រើហិង្សារលើក្មេងប្រុស(គ)ម្នាក់ បណ្ដាលអោយហូរឈាមតាមត្រចៀក 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ មេសា ឆ្នាំ២០១៨នេះ មានករណីហិង្សារមួយបានកើតឡើងដោយក្មេងប្រុសម្នាក់មានកាយសម្បទារ មិនប្រក្រតី (គរ) បានទៅទិញអ៊ីវ៉ាន់នៅផ្ទះលក់ដូរមួយកន្លែងដោយក្មេងប្រុសប្រុសនោះមិនយកក្រូច១កំប៉ុងដោយមិនអោយលុយទៅអ្នកលក់ ក៍ត្រូវស្រ្តីដែលជាអ្នកលក់ខឹងហើយបានប្រើហិង្សារទៅលើក្មេងប្រុស គរ នោះបណ្ដាលអោយរងរបួសរហូតមានឈាមហូរតាមត្រចៀក បង្ករការភា្ញក់ផ្អើល។

ហេតុការណ៍នេះស្ថិតនៅផ្ទះលក់ដូរមួយកន្លែងមានយីហោ ស្រីណា អិនធឺណែត ក្នុងភូមិឬស្សីទី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីផ្នំពេញ។ ក្រោយកើតហេតុទាំងប្រជាពលរដ្ឋ ក៍ដូចជាសមត្ថកិច្ចបានចុះទៅសូរនាំតែបែជាត្រូវស្រ្ដីបង្ករស្តីបន្ទោស និងជេរពួកគាត់ទៅវិញ ហើយករីនេះដ៍បានដឹងដល់អ្នកសារព័ត៌មានយើងចុះទៅយកសកម្មភាព​នៅកន្លែងកើតហេតុ

ដោយឡែកស្រ្ដីដែលប្រើហិង្សារលើក្មេងប្រុសនោះ មិនបានចេញមុខមកជួបអ្នកសារព័ត៌មានទេ​ តែមានបុរសជាប្ដីរបស់ស្រ្តីបង្ករបានចេញមុខថារូបលោកជាសារព័ត៌មានដែរ ព្រមទាំងជាជំនួយការមេធាវីទៀតផង ហើយបែរជាលោកនិយាយករណីនេះវាតិចតួចណាស់មិនធ្ងន់ធ្ងរនោះទេ។​ តែទោះជាមានការលើកឡើងពីបុរសជាប្ដីស្រ្ដីបង្ករយ៉ាងណាក៍ដោយ ក៍បងប្អូនប្រជាពលរដ្ឋជាច្រើននៅកន្លែងកើតហេតុនោះមិនព្រម

និងសូមអោយស្រ្ដីបង្ករចេញមុខមកដោះស្រាយគ្នាតាមផ្លូវច្បាប់ជាមួយក្រុមគ្រួសាររងគ្រោះ។ ហើយក្មេងប្រុសរងគ្រោះក្រោយកើតហេតុត្រូវបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យ។ តាមសម្ដីសាក្សីនៅកន្លែងកើតហេតុបន្តរថា ស្រ្ដីបង្ករក្រោយប្រើហិង្សារលើក្មេងប្រុសរួចក៍បានបោះពាក្យសម្ដីថាចង់ទៅប្ដឹងដល់ណាក៍ទៅៗ ព្រោះប្ដីគាត់ក៍ធ្វើការជាមួយបេធាវីដែរ៕