អ្នករើសអេតចាយ !!!⁣ ឃើញទារិកាគេបោះចោល​ក៏យកទៅចិញ្ចឹម ដល់ពេលកូនធំស្រាប់តែ..... - Welcom to Komsan khmer

Monday, April 16, 2018

អ្នករើសអេតចាយ !!!⁣ ឃើញទារិកាគេបោះចោល​ក៏យកទៅចិញ្ចឹម ដល់ពេលកូនធំស្រាប់តែ.....

ស្ត្រី​មួយ​ចំនួន​​មាន​​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​ម្ដាយ​របស់​គេ ​ឯ​ខ្លះ​ទៀត​បាន​ក្លាយ​ជា​ម្ដាយ​គេ​ហើយ​ បែរ​ជា​ឥត​មាន​ធម៌​មេត្តា​ក្នុង​ខ្លួន​ដោយ​ជ្រើស​រើស​បោះ​បង់​កូន​ចោល​តាម​រូប​ភាព​ផ្សេង​ៗ ​ព្រោះ​ពួក​​គេ​គិត​ថា ពេល​នេះ​មិន​ទាន់​សក្ដិសម។ម្ដាយ​ខ្លះ​បោះ​បង់​កូន​ដោយ​សារ​ជ្រុលជ្រួស​ជា​មួយ​ដៃ​គូ ឯ​ខ្លះ​ទៀត​មិន​មាន​លទ្ធភាព​ចិញ្ចឹម​ថែ​រក្សា​ព្រោះ​តែ​ជីវភាព​ក្រីក្រ​លំបាក​ពេក។ ​ប៉ុន្តែ​​ទោះ​យ៉ាង​ណា​ក្ដី ​ស្ត្រី​វ័យ ៤៩ ​ឆ្នាំ​ក្រីក្រ​ម្នាក់ ​រស់​នៅ​ទីក្រុង Anqing ខេត្ត​អាន​ហ៊ុយ ប្រទេស​ចិន បាន​ប្រទះ​ឃើញ​ទារិកា​ទើប​កើត​ក្រហម​ងាំង​ម្នាក់ ត្រូវ​បាន​ឪពុក​ម្ដាយ​បោះ​បង់​ចោល​ រួច​គាត់​ក៏​រើស​មក​ចិញ្ចឹម។ គាត់​គិត​ថា ខ្លួន​គាត់​ជា​មនុស្ស​មាន​សំណាង​បំផុត ព្រោះ​គាត់​មិន​មាន​កូន​មួយ​គ្រាប់​ឡើយ។ ​គាត់​មាន​ជីវភាព​ក្រ​ខ្សត់​មែន​ទែន ​សឹង​តែ​រក​អាហារ​មិន​​បាន​គ្រប់​គ្រាន់​សម្រាប់​ខ្លួន​ឯង។ ​គាត់​ពុំ​មាន​លទ្ធភាព​ទិញ​ទឹក​ដោះ​គោ​ឲ្យ​កូន​ចិញ្ចឹម​នេះ ធ្វើ​ឲ្យ​គាត់​សម្រេច​ចិត្ត​ដាំ​បបរ​ឲ្យ​ទារិកា​នោះ​ញ៉ាំ​ជំនួស​វិញ។និយាយ​ពី​​ក្រុម​គ្រួសារ​វិញ ​លោក​យាយ​បាន​លែង​លះ​ស្វាមី ​តាំង​ពី​ពេល​ទារិកា​ខាង​លើ​អាយុ ៤​ឆ្នាំ ដែល​ជា​កត្តា​ជំរុញ​ឲ្យ​គាត់​កាន់​តែ​លំបាក​មួយ​កម្រិត​ទៀត​ដើម្បី​ចិញ្ចឹម​បីបាច់​កូន​ស្រី​។ ​យ៉ាង​ណា ​គាត់​ខិត​ខំ​ធ្វើ​ការ​មិន​ខ្លាច​នឿយ​ហត់​ដោយ​លក់​បន្លែ​បន្តិច​បន្តួច ​​ដើរ​រើស​អេតចាយ​លក់ ដើម្បី​ឲ្យ​កូន​នេះ​បាន​រស់ និង​បង់​ថ្លៃ​​ចូល​សាលា​រៀន រហូត​ធំ​ដឹង​ក្ដី និង​បាន​រៀប​ការ​ជាមួយ​​គ្រួសារ​មួយ​។ ​ប៉ុន្តែ​សម្រាប់​ថ្ងៃ​នេះ ទារិកា​​ដែល​គេ​បោះ​ចោល​នោះ បាន​ក្លាយ​ជា​ស្រ្តី​​អ្នក​មាន​ និង​ជោគជ័យ​មួយ​រូប ហើយ​នាង​មិន​ដែល​ភ្លេច​គុណ​ម្ដាយ​ចិញ្ចឹម​របស់​ខ្លួន​​ទេ​។ ​នារី​នោះ​រៀប​រាប់​ថា “​កាល​ខ្ញុំ​នៅ​ក្មេង ម្ដាយ​ចិញ្ចឹម​របស់​ខ្ញុំ​មើល​ថែ​ខ្ញុំ​ខ្លាំង​ណាស់។ ឥឡូវ​ដល់​ពេល​ខ្ញុំ​ត្រូវ​មើល​ថែ​គាត់​វិញ​ម្ដង​ហើយ។ នេះ​ជា​កាតព្វ​កិច្ច​ក្នុង​នាម​ជា​កូន”។កាល​ម្ដាយ​ចិញ្ចឹម​ ចិញ្ចឹម​នាង ​​ពួក​​គេ​​រស់​នៅ​ក្នុង​ខ្ទម​តូច​មួយ។ ​ប៉ុន្តែ​ពេល​នេះ​នាង​បាន​ទិញ​ផ្ទះ​ថ្មកម្ពស់ ២​ជាន់​ឲ្យ​គាត់​គេង​ស្រួល​ខ្លួន​ម្ដង ព្រោះ​ខ្ទម​ចាស់​នោះ​មាន​សភាព​ទ្រុឌទ្រោម​ពិបាក​រស់​នៅ។ ​​នាង​បន្ថែម​ថា ​ម្ដាយ​គាត់​មាន​​ក្ដី​សុបិន​ចង់​បាន​ផ្ទះ​ធំ​ជា​យូរ​មក​ហើយ ​ពេល​នេះ​​នាង​បាន​ធ្វើ​ឲ្យ​សុបិន​​នោះ​​ក្លាយ​ជា​ការ​ពិត​ហើយ។ ​ទោះ​ពួក​គេ​នៅ​ឆ្ងាយ​ពី​គ្នា ប៉ុន្តែ​កូន​ចិញ្ចឹម​ខាង​លើ​ តែង​តែ​​ទៅ​​លេង​ជា​ញឹក​ញាប់៕