ភ្នំពេញ:គួរអោយសង្វេកបំផុត!ព្រោះតែជីវភាពក្រីក្របុរសវ័យចំណាស់ម្នាក់យកមុខរបរឡើងដើមត្នោតគៀបយកទឹកមកលក់ដើម្បីចិញ្ចឹមជីវិតនិងគ្រួសារតែជាអកុសលត្រូវធ្លាក់ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង០០នាទីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ស្ថិតក្នុងភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌពោធ៍សែនជ័យរាជធានីភ្នំពេញ។
ជនរងគ្រោះដែលធ្លាក់ពីលើដើមត្នោតស្លាប់បាត់បង់ជីវិត់មានឈ្មោះ កាក គីម ភេទប្រុស អាយុ៥៥ឆ្នាំ មានមុខរបរជាអ្នកឡើងត្នោត សព្វថ្ងៃស្នាក់នៅភូមិត្រពាំងឈូក សង្កាត់កន្ទោកខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅភូមិច្រកភ្នំឃុំគោគរវៀង ស្រុកជើងព្រៃខេត្តកំពង់ចាម។
បើយោងតាមប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះ(ស្លាប់)បានប្រាប់អង្គភាពពត័មានTVFBអោយដឹងថារាល់ព្រឹកប្តីរបស់គាត់(សព)តែងតែទៅឡើងដើមត្នោតដើម្បីគៀបយកទឹកដូចសព្វមួយដង លុះដល់ម៉ោង៩គឺគាត់ត្រលប់មកវិញហើយ តែនៅថ្ងៃកើតហេតុខាងលើរូបគាត់(ប្រពន្ធ)ចាំបាត់ៗហាក់បីដូចជាមានរឿងអីចំលែកក៏មកដើររកប្តី(សព)នៅទីតាំងកន្លែងដែលប្តីរបស់គាត់ឡើងដើមត្នោតស្រាបតែឃើញប្តីត្រូវស្លាប់បាត់បង់ជីវិតទើបមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋជិតខាងនិងរាយការណ៍ដល់សមត្តកិច្ចមូលដ្ឋាន។
ក្រោយសមត្តកិច្ចជំនាញចុះធ្វើកោសល្យវិច្ឆយ័លើសាកសពជនរងគ្រោះបានបញ្ជាក់ថាជនរងគ្រោះបានធ្លាក់ពីលើដើមត្នោតបាក់កស្លាប់ពិតប្រាកដមែនមិនមែនជារឿងករណីឃាតកម្មនោះទេក៏ប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។អត្ថបទដោយលោក ផល់ សុឃី