វាតែងជាសុបិន សម្រាប់កូនក្រមុំដែលតែងចង់ឲ្យឪពុកកាន់ដៃនាងចូលព្រះវិហារ នៅថ្ងៃអាពាហ៍ពិពាហ៍តាមបែបសាសនាគ្រិស្តរបស់ខ្លួន។ ប៉ុន្តែសម្រាប់ Fu Xuewei ចង់ឲ្យជីតារបស់នាង ជាមនុស្សម្នាក់គត់ធ្វើបែបនេះជំនួសឪពុករបស់នាង ដែលបានលែងលះនឹងម្តាយរបស់នាង តាំងពីនាងនៅតូច។ជីតារបស់ Xuewei បាន ដើរតួជាឪពុកផង ម្តាយផង ថែទាំចៅស្រីតាំងពីនាងនៅតូច។ តាំងពីពេលដែលនាង នាងបានសម្រេចចិត្តថា អាពាហ៍ពិពាហ៍របស់នាងត្រូវតែធ្វើឡើងឲ្យខាងតែបានទាន់លោកតា Fu Qiquan នៅមានជីវិត។Xuewei បាននិយាយថា ដោយសារតែពេទ្យប្រាប់ថាជីតានាងនឹងមិនអាចរស់នៅយូរទៀតបាន ទើបចៅស្រីរូបនេះ បានសម្រេចចិត្តរៀបមង្គលការដោយគ្មានកូនកំលោះ តែការរៀបចំមានជាងថត និង ការធ្វើពិធីនានាដូចការមែនទែន។“ជីតារបស់ខ្ញុំគឺជាមនុស្សតែម្នាក់គត់ ដែលខ្ញុំចង់ឱ្យចូលរួមពិធីមង្គលការរបស់ខ្ញុំ។ តែខ្ញុំមិនដឹងថាតើគាត់អាចរស់បានយូរប៉ុណ្ណា ដើម្បីបានមើលទិដ្ឋភាពនោះ ហើយដើម្បីឲ្យគាត់បានចូលរួម ខ្ញុំត្រូវតែធ្វើឥឡូវនេះ”។ Xuewei បាននិយាយ៕
Sunday, April 8, 2018
Home
ពត័មានជាតិ
ខ្លោចចិត្ត! ចៅស្រីថតរូបរៀបការជាមួយលោកតា រងការរិះគន់ពេញបណ្តាញសង្គម ដឹងការពិតបានត្រឹមស្រក់ទឹកភ្នែក…