ប្រទេសសថៃ៖ ប៉ូលីសបានចាប់ខ្លួន ជនល្មើសជាឪពុកចុងម្នាក់ ដែលបានចាប់រំលោភកូនស្រី ចិញ្ចឹមរបស់ខ្លួន រហូតមានផ្ទៃពោះ៦ខែ ទើបបានម្តាយដឹងរឿង រត់ទៅប្តឹងប៉ូលិស ឲ្យតាមចាប់ខ្លួនឪពុកតិរច្ឆានរូបនោះ ។រឿងហេតុនេះ កើតឡើងជាង១ឆ្នាំ កន្លងមកហើយ ដែលក្មេងស្រីរងគ្រោះត្រូវ ឪពុកចុងចាប់រំលោភ តែនាងមិនហ៊ានប្រាប់ ម្តាយរបស់នាងនោះទេ។ រហូតដល់ថ្មីៗនេះ ទើបម្តាយដឹងរឿង និងបានសម្រេចចិត្ត ចូលទៅដាក់ពាក្យបណ្តឹង ដើម្បីតាមស្វែងរក ចាប់ខ្លួនឪពុកចុងតិរច្ឆាន ផ្តល់ភាពយុត្តិធម៌ ជូនកូនស្រីរបស់ខ្លួន។បើតាមសម្តីរបស់ម្តាយក្មេងស្រីរងគ្រោះ បានប្រាប់ឲ្យដឹងថា កាលពីចុងខែមិនា ខ្លួនបាននាំកូនស្រី ទៅសុំគ្រូពេទ្យ ដើម្បីយកូនក្នុងផ្ទៃចេញ ពីព្រោះគាត់យល់ថា កូនស្រីរបស់គាត់ នៅក្មេងពេក ព្រមទាំងបានធ្វើពិធីបុណ្យ សពជូនដល់ទារកនោះ ១យប់ទៀតផង ។គាត់បន្តទៀតថា បន្ទាប់ពីយកទារក ក្នុងផ្ទៃរបស់កូនស្រីគាត់ ចេញរួចរាល់ហើយ គាត់ក៏នាំកូនស្រី ទៅដាក់ពាក្យបណ្តឹង ប្តឹងឪពុកចិត្តអប្រិយ ដែលមានអាយុ២៩ឆ្នាំ ។ ប៉ូលិសក៏បានប្រមូលភស្តុតាង ដើម្បីដាក់បណ្តឹងទៅតុលាការ ពីបទចាប់រំលោភអនិតិជន ដែលមានអាយុក្រោម១៥ឆ្នាំ ដែលអាចមានស្ថានទម្ងន់ទោស ពី៤ទៅ២០ឆ្នាំ ។ទីបំផុតប៉ូលិស ក៏បានចាប់ជនល្មើស ជាឪពុកចិត្តអប្រិយនោះបាន កាលពីពេលថ្មីៗកន្លងទៅនេះ ។ បន្ទាប់ពីសាកសួរ ជនល្មើសជាឪពុក បាននិយាយប្រាប់ប៉ូលិសថា ខ្លួនមិនបានចាប់រំលោភ កូនស្រីនោះទេ ដោយសារតែកូនស្រីរបស់ខ្លួន យល់ព្រម ដោយខ្លួនឯង ទើបខ្លួនសម្រេចចិត្តប្រព្រឹត្តរឿងបែបនេះ តែខ្លួនក៏មានការភ្ញាក់ផ្អើល និងឆ្ងល់ថា ហេតុអ្វីចាំបាច់យកកូនចេញ ។តាមការបង្ហាញភស្តុតាងផ្សេងៗ ប៉ូលិសបានប្រាប់ថា បុរសជាឪពុក អាចនឹងជាប់គុក ប្រហែលមិនលើសពី១៥ឆ្នាំនោះទេ ៕ប្រភព dailyread
Tuesday, April 3, 2018
Home
ពត័មានជាតិ
ចេះនិយាយទៅរួច! ឪពុកចុង ចាប់រំលោភកូនស្រី អាយុ១៣ឆ្នាំ រហូតមានផ្ទៃពោះ… ពេលប៉ូលីសចាប់បាន ប្រាប់ថាកូនស្រីគឺជាអ្នក…