​ឆ្នាំ ខាល រោង ម្សាញ់ មមែ វក និង ច ទេ ? ស៊ែរ​អោយ​គាត់​ដឹង​ផង​ថាបង្គុំធាតុ និង លាភសំណាងរបស់គាត់ដល់ហើយ! - Welcom to Komsan khmer

Tuesday, April 3, 2018

​ឆ្នាំ ខាល រោង ម្សាញ់ មមែ វក និង ច ទេ ? ស៊ែរ​អោយ​គាត់​ដឹង​ផង​ថាបង្គុំធាតុ និង លាភសំណាងរបស់គាត់ដល់ហើយ!

តាម​រយៈ​ការ​ទស្សន៍​ទាយ​កន្លង​ទៅ ឃើញ​ថា ចង្វាក់​ខ្សែ​ជោគ​រាសី​នៃ​ឆ្នាំ ខាល រោង ម្សាញ់ មមែ វក និង ច គឺ​មាន​ចំណង​លាភ​គ្រាន់​បើ​ជាង​គេ ប៉ុន្តែ​តាម​លោក​គ្រូ​ Xiao Lixin បាន​ធ្វើ​ការ​ទស្សន៍​ទាយ ដោយ​បង្គុំ​ធាតុ​ទឹក​ ដី ភ្លើង​ និង ខ្យល់​ ចូល​បន្ថែម បាន​លាត​ត្រដាង​អោយ​ឃើញ​កាន់​តែ​ច្បាស់​អំពី ជោគ​រាសីល្អៗ ជា​ច្រើន​ទៀត ដែល​ឆ្នាំ​ទាំង ៦ ខាង​លើនឹង​ទទួល​បាន នៅ​ក្រោយ​ថ្ងៃពីធីបុណ្យចូលឆ្នាំ នៃប្រជាជនខ្មែរ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ ថ្ងៃ១៤, ១៥, និង ១៦ ខែ​មេសា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​​ ។ ដើម្បី​អោយ​កាន់​តែ​ជ្រាល​ជ្រៅ​ច្បាស់​លាស់​ជាង​នេះ ទៅ​ទៀត សូម​អាន​ការ​ទស្សន៍​ទាយ​ខាង​ក្រោម ពី​សំណាក់ លោក​គ្រូ​ទស្សន៍ទាយ​ នៃ​ Taiiwan Secret ឈ្មោះ Xiao Lixin ដូច​តទៅ៖ ១. បុគ្គល​ឆ្នាំ​ខាល៖ នា ៥ ថ្ងៃ​ក្រោយ ថ្ងៃពីធីបុណ្យចូលឆ្នាំ នៃប្រជាជនខ្មែរ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ ថ្ងៃ១៤, ១៥, និង ១៦ ខែ​មេសា ឆ្នាំ​២០១៨ ខាង​មុខ​នេះ អ្នក​នឹង​បាន​ដំណឹង​ដែល​អ្នក​រំពឹង ហើយ​ដំណឹង​នោះ​នឹង​នាំ​អ្នក​អោយ​ឈ្នះ​អស់​មារសត្រូវ ដែល​តាមយាយី​ក្នុង​ជីវិត របស់​អ្នក បន្ទាប់​មក លាភ​សំណាងធំ ក្នុង​ខ្សែ​ជីវិត​របស់​អ្នក​នឹង​មក​ដល់ ល្អ​ហួស​ស្មាន ។ អ្នក​កើត​ឆ្នាំ​នេះ ហើយ​កើត​ក្នុង​ថ្ងៃ អង្គារ និង សៅរ៍ គឺ​ល្អ ជាង អ្នក​កើត​ថ្ងៃ ចន្ទ ពុធ ព្រហស្បតិ៍ និង អាទិត្យ ដល់​ទៅ ២០% ដែល​ជា​ហេតុ ធ្វើ​អោយ​វត្ថុ​បំណង​របស់​គេ រំកិល​ទៅ​កៀក​នឹង​ភាព​ជោគជ័យ​បាន​ឆាប់​រហ័ស គួរ​ជា​ទី​ពេញ​ចិត្ត ប៉ុន្តែ​អ្នក​កើត​ចំ​ថ្ងៃ​ដទៃ​ក៏​មិន​អន់​ដែរ គឺ​លាភ​ដែល​នឹង​ត្រូវ​ទទួល​បាន គឺ​មិន​ទាប​ជាង ៨០% ដែរ ។ ២. បុគ្គល​ឆ្នាំ​រោង៖ នា ៧ ថ្ងៃក្រោយ ថ្ងៃពីធីបុណ្យចូលឆ្នាំ នៃប្រជាជនខ្មែរ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ ថ្ងៃ១៤, ១៥, និង ១៦ ខែ​មេសា ឆ្នាំ​២០១៨ ខាង​មុខ​នេះ អ្នក​នឹង​ជួប​មនុស្ស​ល្អម្នាក់ ដែល​ជំរុញ​ខ្សែ​ជីវិត ខាង​ភោគ​ទ្រព្យ អោយ​រីក​ដុះ​ដាល​ឡើង ជា​បន្ត​បន្ទាប់ ។ មនុស្ស​ម្នាក់​នោះ អាច​កើត​ក្នុង​ឆ្នាំ​កំណើតណាមួយ​ ដូច​តទៅ​នេះ៖ ឆ្នាំ ខាល រោង ម្សាញ់ មមែ វក និង ច។ បើ​អ្នក​កំពុង​ចង់​ប្រកប​ការងារ​អ្វី​មួយ​នោះ អ្នក​គួរ​តែ​សួរ​នាំ​អំពី​ឆ្នាំ​កំណើត​របស់​បុគ្គល​នោះ ជា​មុន​សិន ក្រែង​លោ គេ​មិន​ស្ថិត​ក្នុង​ឆ្នាំ​ខាង​លើ ដែល​អាច​នឹង​នាំ​អ្នក​​អោយ​បរាជ័យ ឬ​ក៏ មិន​អាច​សម្រេច​បាន​នូវ​អ្វី​ដែល​អ្នក​បាន​រំពឹង ១០០% ។ ជា​មួយ​គ្នា​នេះ ដែរ អ្នក​កើត​ឆ្នាំ​នេះ នឹង​ទទួលបាន​ពរ​សំណាង លាភ​សំណាង ពី​ទេវត្តា​ទ្រព្យ និង ទេវត្តា​សំណាង ច្រើន​ជាង​ឆ្នាំ​ដទៃ ក្រោយ​កាល​កំណត់​ខាង​លើ ។ ៣. បុគ្គល​ឆ្នាំ​ម្សាញ់៖ នា ៣ ថ្ងៃ ទៅ ៥ ថ្ងៃ ក្រោយ​​ថ្ងៃពីធីបុណ្យចូលឆ្នាំ នៃប្រជាជនខ្មែរ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ ថ្ងៃ១៤, ១៥, និង ១៦ ខែ​មេសា ឆ្នាំ​២០១៨ ខាង​មុខ​នេះ អ្នក​នឹង​អស់​ទុក្ខ​កង្វល់ អស់​រឿង​ស្មុគស្មាញ និង អស់​ភាព​ភ័យ​ខ្លាច ដែល​កើត​ចេញ ពី​ភាព​ខ្វះ​ខាត ទ្រព្យ​សម្បត្តិ ប៉ុន្តែ នេះ​មិន​មែន​ត្រូវ បាន ១០០% គ្រប់​គ្នា​ទេ យ៉ាង​ណាមិញ បុគ្គល​ដែល​កើត​ឆ្នាំ​នេះ ជា​ពិសេស​កើត​ក្នុង​ថ្ងៃ អង្គារ​ សុក្រ និង សៅរ៍ គឺ​ល្អ​ជាង​គេ បន្ទាប់​មក គឺ​ថ្ងៃ ពុធ ។ បើ​លោក​អ្នក​មាន​គម្រោង​ការ​ធ្វើ​ការងារ​អ្វី​មួយ​នោះ អ្នក​នឹង​ទទួល​បាន​ជោគជ័យ​ សម​ប្រកប​គួរ​ជា​ទី​មោទនៈ តែ​បើ​លោក​អ្នក​កំពុង​តែ បរាជ័យ​រឿង​អ្វី​មួយ​វិញ លោក​អ្នក​នឹង ទទួល​បាន​ដំណឹង​ល្អ ពី​វា​ត្រលប់​មក​វិញ សឹង​តែ​នឹកស្មាន​មិន​ដល់ ។ ៤. បុគ្គលឆ្នាំ​មមែ៖ នា៥ ទៅ ៧ ថ្ងៃ ក្រោយ ថ្ងៃពីធីបុណ្យចូលឆ្នាំ នៃប្រជាជនខ្មែរ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ ថ្ងៃ១៤, ១៥, និង ១៦ ខែ​មេសា ឆ្នាំ​២០១៨ ខាង​មុខ​នេះ អ្នក​នឹង​មាន​សំណាង​ដូច​ព្រាន​ប្រម៉ាញ់សត្វ ដែល​ប្រើ​តែ​ព្រួញ​មួយ​គ្រាប់​សោះ បាញ់​បាន​សត្វ​រហូត​ដល់​ទៅ ២ ទៅ ៣ គឺ​មាន​ន័យ​ថា បើ​លោក​អ្នក​កំពុង​តែ​ប្រ​កប​ការងារ ឬក៏ ជួញ​អ្វី​មួយ​នោះ អ្នក​នឹង​បាន​សម្រេច ហើយផល​សម្រេច​នោះ គឺ​ច្រើន​ជា​អណេក ដែល​លោក​អ្នក​មិន​ដែល​ធ្លាប់​គិត​ដល់ ប៉ុន្តែ​បើ​លោក​អ្នក​ កំពុង​ខ្វះ​ខាត ឬក៏ មាន​វិ​បត្តិ​ផ្លូវ​ចិត្ត​វិញ ចាប់​ពី​ពេល​នោះ ទៅ​លោក​អ្នក​ស្រាប់​តែ​ស្រាក​ស្រាន្ត មាន​លាភ មាន​សំណាង និង មាន​រឿង​ល្អ​ផ្ទួនៗ ដទៃ​កើត​ឡើង​ ក៏​អាច​ថា​បាន​ដែរ ។៥.​ បុគ្គល​ឆ្នាំ​វក៖ នា ៣ ថ្ងៃ​ក្រោយ ថ្ងៃពីធីបុណ្យចូលឆ្នាំ នៃប្រជាជនខ្មែរ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ ថ្ងៃ១៤, ១៥, និង ១៦ ខែ​មេសា ឆ្នាំ​២០១៨ ខាង​មុខ​នេះ អ្នក​នឹង​លែង​មាន​រឿង​ព្រួយ​ចិត្ត​ទៀត​ហើយ ហើយ​ថែម​ទាំង​មាន​ដំណឹង​ល្អៗ ដែល​លោក​អ្នក​កំពុង​រំពឹងនឹក​ដល់​ទៀត​ផង ។ ស្រប​ពេល​នេះ អ្នក​គួរ​តែ​ស្រលាញ់​ខ្លួន​ឯង​អោយ​បាន​ច្រើន និង​មិន​ត្រូវ​ពិចារណា​ការងារ​របស់​អ្នក​ដទៃ ធំ​ជាង​ការងារ​ដែល​ខ្លួន​កំពុង​ប្រឈម​ឡើយ ព្រោះ ការងារ​​ផ្ទាល់​របស់​អ្នក នឹង​ផ្តល់​ផ្លែ​ផ្កា ដល់​អ្នក​ រហូត​ដល់​ទៅ ១០ ដង បើ​ធៀប​នឹង​ការងារ​របស់​អ្នក​ដទៃ ដែល​កំពុង តែទាញ​អ្នក​អោយ​ចូល​រួម ។ អ្នក​កើត​ឆ្នាំ​នេះ សំណាង​ខ្លាំង លាភខ្លាំង និង ជួប​រឿង​ល្អ​ខ្លាំង គឺ អ្នក​កើត​ចំ​ថ្ងៃ អាទិត្យ ចន្ទ និង ពុធ ។៦. បុគ្គល​ឆ្នាំ​ច៖ នា ៤ ទៅ ៥ថ្ងៃ ក្រោយ ​​ថ្ងៃពីធីបុណ្យចូលឆ្នាំ នៃប្រជាជនខ្មែរ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ ថ្ងៃ១៤, ១៥, និង ១៦ ខែ​មេសា ឆ្នាំ​២០១៨ ខាង​មុខ​នេះ អ្នក​នឹង​ប្រទះ​នូវ​ការងារ​ដែល​នឹង​ធឹង​មួយ ដែល​នាំ​ខ្សែ​ជី​វិត​អ្នក​អោយ​ស្រាយ​ចោល​ នៅ​រឿង​អា​ក្រក់ៗ ក្នុង​ជីវិត ជា​ពិសេស រឿង​ខ្សត់​ទ្រព្យ រឿង​វិបត្តិ​ផ្លូវ​អារម្មណ៍ និង រឿង​វិទាទ​ទំនាស់ នានា ។ ដើម្បី​អោយ​ខ្លួន​អ្នក​កាន់​តែ​សំណាង ក្រោយ​កាល​កំណត់​ខាង​លើ អ្នក​គួរ​តែ សាង​កុសល​អោយ​ច្រើន កុំ​គុំ​គួនរឿង​ចាស់ តាំង​ចិត្ត​ជា​ព្រះ និង មិន​ត្រូវ​មើល​ងាយ​មនុស្ស​នៅ​ក្បែរ​ខ្លួន​ឡើយ ។ បើ​អ្នក​ធ្វើ​រឿង​ខាង​លើ​បាន​អាច​និយាយ​បាន​ថា លាភសំណាង និង ដំណឹង​ល្អៗ នឹង​រត់​ចូល​ដល់​ខ្លួន​អ្នក ១០០% ជាក់​ជា​មិនខាន ។ ចូរ​ធ្វើ​ការ​ស្រម៉ៃ​នៅ​របស់​ដែល​អ្នក​ចង់​បាន​អោយ​ច្រើនៗ និង ធំៗ ចោះ ព្រោះ ខណៈ​នេះ ក្តី​ស្រម៉ៃ​របស់​អ្នក​អាច​ក្លាយ​ជា​ការពិត ក្នុង​ពេល​ណា​មួយ​មិន​ខាន ។ប្រភពពីចិន៖ Taiiwan Secret